ភ្នំពេញ ៖ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយកម្លាំចំរុះចុះឆែកឆេនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិចិន២៣នាក់ក្នុងនោះមានស្រី៤នាក់ដែលរស់និងធ្វើការគ្មានច្បាប់ ពីកន្លែងផ្សេងគ្នាដែលនៅក្នុងខណ្ឌចំការមន ដែលស្ថិតនៅក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ និងមួយកន្លែងទៀតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនិងឆែកឆេនេះ ដឹងនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងចំរុះ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងកម្លាំងមូលដ្ឋានខណ្ឌចំការមនចុះមកត្រួតពិនិត្យនិងឆែកឆេ មករស់នៅនិងធ្វើការខុសច្បាប់ ឃាត់ខ្លួនមនុស្ស២៣នាក់ក្នុងនោះមានស្រី២នាក់។
បច្ចុប្បុន ជនជាតិចិនទាំងនេះ ត្រូវ បញ្ជូន ទៅ កាន់ នាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បី បន្ត នីតិ វិ ធី ៕
...