ប៉ូលីសឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន៨នាក់ជាបន្តបន្ទាប់ក្រោយពីពិនិត្យទឹកនោម

ចែករំលែក៖

ភ្នំពេញ ៖ អ្នកប្រើប្រាស់គ្រឿងញៀនចំនួន៨នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពីពិនិត្យទឹកនោម កាលពីម៉ោង៣និង១០នទីទាបភ្លឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧
នៅតាមដងផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប៉ូលីសនិយាយថាជនសង្ស័យទាំង០៨នាក់ខាងលើទី១មានឈ្មោះ ធឿន ចាន់រ៉ា អាយុ១៩ឆ្នាំ ទី២ឈ្មោះឡាញ់ តុលា អាយុ៣២ឆ្នាំ ទី៣ឈ្មោះអ៊ិន សុភាព អាយុ៣០ឆ្នាំ ទី៤
ឈ្មោះសុខ អួង អាយុ២១ឆ្នាំ ទី៥ឈ្មោះអួង សុខហួច អាយុ១៩
ឆ្នាំ ទី៦ឈ្មោះសុច សេង អាយុ២៦ឆ្នាំ ទី៧ឈ្មោះឡា ប៉ូលីន អាយុ២០ឆ្នាំ និងទី០៨ឈ្មោះ អេវ ឯក អាយុ២៣ឆ្នាំ។

សមត្ថកិច្ចឱ្យដឹងថាមុនឃាត់ខ្លួនក្រុមខាងលើខណះដែលកម្លាំងប៉ុស្តិ៍ធ្វើការល្បាតនៅចំណុចខាងលើបានឃើញក្រុមខាងលើជិះម៉ូជិះម៉ូតូឌុបគ្នាដោយសង្ស័យក៍ឃាត់យកមកកាត់អធិការនគរបាលខណ្ឌដើម្បីសាកសួរនិងបានធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀនក្រោយពិនិត្យទៅលើទឹកនោមឃើញថាទាំង០៨នាក់នេះមានផ្ទុកនូវសារធាតុញៀនក្នុងទឹកនោមទាំងអស់សមត្ថកិច្ចក៍ធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងចាត់ការតាមនិតិវិធីបន្ត៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print