ម្ចាស់ផ្ទះសំណាក់ភ្នំមាសគេចពីការទទួលខុស ត្រូវករណីស្ត្រីម្នាក់លោតសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ស្ត្រីបម្រើការងារជា អ្នកបម្រើស្រាបៀរតាមហាងនានាក្នុងស្រុក ជើងព្រៃ ខេត្តកំពង់ចាមបានលោតសម្លាប់ ខ្លួនក្នុងផ្ទះសំណាក់បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅក្នុងផ្ទះសំណាក់ភ្នំមាស ស្ថិតក្នុងភូមិ តាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្ត កំពង់ចាម ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល មូលដ្ឋានបានឲ្យដឹងថា ស្ត្រីដែលលោតនៅ ក្នុងផ្ទះសំណាក់សម្លាប់ខ្លួនឈ្មោះ វី អាយុ ប្រហែល២០ឆ្នាំ មានទីលំនៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល មានមុខរបរជាស្ត្រីលក់ស្រាបៀរ ។ នៅមុន ពេលកើតហេតុ១ថ្ងៃស្ត្រីរងគ្រោះបានលេប ថ្នាំប៉ុនប៉ុងសម្លាប់ខ្លួនរួចម្តងមកហើយ ប៉ុន្តែ ត្រូវបានបងប្អូនញាតិមិត្តជិតខាងជួយ សង្គ្រោះទាន់ពេលវេលា។

បើតាមប្រភពពីសមត្ថកិច្ចអះអាងថា ស្ត្រីរងគ្រោះបានលោតសម្លាប់ខ្លួននៅក្នុង ផ្ទះសំណាក់ខាងលើដែលផ្ទុយពីការអះ អាងរបស់ម្ចាស់ផ្ទះសំណាក់ក៏ដូចជាសមត្ថ កិច្ចខ្លះដែលថា ស្ត្រីរងគ្រោះបានរអិលជើង នឹងជណ្តើរដួលផ្ញារក្រោយស្លាប់។ បើតាម សមត្ថកិច្ចនគរបាលស្រុក១រូបអះអាងថា ស្ត្រីរងគ្រោះបានលោតនៅក្នុងផ្ទះសំណាក់ សម្លាប់ខ្លួនតែម្តង ។

បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕  ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print