ចេញឆក់ទូរស័ព្ទដៃបានសម្រេច៣ដង ឆក់លើកទី៤ ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះបានម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ដែលតែងតែធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងឆក់កាបូប ក្នុងរាជធានីភ្នំពេញជាច្រើនលើកច្រើនសារដោយបានសម្រេច ចុងក្រោយអស់លក្ខណ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យមានគ្នា៤នាក់ ជិះ​ម៉ូតូ​ចំនួន២​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ស្ត្រី​ជនជាតិ​បរទេស​២​នាក់​មិន​បាន​សម្រេច បណ្តាល​ឲ្យ​ធ្លាក់​ជនសង្ស័យ​ម្នាក់ភ្លាមនោះ ប្រជាពលរដ្ឋនាំគ្នាចាប់ក្របួចជាប់​ វាយ​មួយ​ដៃ​មួយ​ជើងឡើងទ្រាមខ្លួន រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច ចាត់ការតាមច្បាប់ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧នៅ​ចំណុច​ការ៉ាសប្រេងឥន្ទនះ ស៊ូ​គី​មិច តាម​បណ្តោយ​ផ្លូវ​លេខ២៤០កែង​ផ្លូវលេខ៥១ ​ភូមិ៤ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះឈុន លាងពុទ្ធា ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ដោយ​អ្នក​ឌុ​ប​វិញ​មានឈ្មោះ អា​ឆៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ខណ្ឌ​ច្បារ​អំពៅ រត់គេច​ខ្លួន ជាបក្ខពួកចំនួន០៣នាក់ទៀតជិះម៉ូតូចោលគេចខ្លួនបាត់ នៅពេលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃហើយដួលម៉ូតូ។ ជនរងគ្រោះ ឈ្មោះមិនស្គាល់ ភេទស្រីអាយុប្រហែល៣០ឆ្នាំជនជាតិបរទេសស្បែកស មិនបានដាក់ពាក្យបណ្តឹងបន្ទាប់ពីដណ្តើមបានទូរស័ព្ទដៃរបស់ខ្លួនវិញ។

​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​នៅ​ន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះជា​ស្ត្រី​ជនជាតិ​ស្បែក​ស​២​នាក់ កំពុង​តែ​ដើរ​ចុច​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ពេល​ដើរមក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាបតែ​លេចមុខ​ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង មួយ​គ្រឿង​ម៉ាក Nex ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​ម៉ាក Click មិន​ចាំ​ស្លាក​លេខ ជិះ​គ្នា​២​នាក់ ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ស្ត្រី​រង​គ្រោះ​អត់​បាន​សម្រេច ដោយសារ​តែ​ជន​រង​គ្រោះ​បាន​ទាញ​យក​មក​វិញ ធ្វើ​ឲ្យ​រអិល​ដួល​ធ្លាក់​ជនសង្ស័យ​ជា​អ្នក​ឆក់​ពីលើ​ម៉ូតូ ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ ចំណែកឯ​បក្ខពួក​របស់​ជនសង្ស័យ​ជា​អ្នក​បើក​ម៉ូតូ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយធ្វើការសាក​សួររួច​ ជនសង្ស័យបានសារភាពថាខ្លួននិងបក្ខពួកធ្លាប់ធ្វើសកម្មភាពឆក់ជាច្រើនលើកក្នុងរាជធានីភ្នំពេញ ដោយខ្លួន​មិនមែន​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​នោះ​ទេ គឺ​ម៉ូតូ Nex ជា​អ្នក​ឆក់ ប៉ុន្តែ​កន្លង​មក​គេ​ធ្លាប់​បាន​ធ្វើ​កម្ម​ភាព​ឆក់​ចំនួន​៣​ដង លើក​ទី​១ នៅ​ម្តុំ​សាលា​បឹង​កេងកង ឆក់​ទូរស័ព្ទ​ដៃ​ជនជាតិ​បរទេស លើក​ទី​២ ឆក់​នៅ​ម្តុំ​ផ្លូវ​២១៤​កែង​ផ្លូវ​១០៥ ឆក់​ទូរស័ព្ទ​ដៃ និង​លើក​ទី​៣​វិញ ឆក់​នៅ​ម្តុំ​ផ្លូវភ្លោះ​ឆក់​ទូរស័ព្ទ​ដៃ​ដូច​គ្នា ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print