កម្មករ-កម្មការិនីរោងចក្រផលិតស្បែកជើង ពូ យៀន ជាង២០០០នាក់ផ្ទុះការតវ៉ាទាមទារលក្ខខណ្ឌការងារចំនួន២ចំណុច

ចែករំលែក៖

ភ្នំពេញ ៖ កម្មករកម្មការនីជាង២០០០នាក់ ដែលបម្រើការងារនៅរោងចក្រផលិតស្បែកជើង ពូ យៀន(ខេមបូឌា)អេនធើប្រាយ បានផ្ទុះការតវ៉ាទាមទាអោយថៅកែរោងចក្រគោរពតាមលក្ខខណ្ឌការងារចាស់ចំនួន២ចំណុចដែលក្រសួងបានដាក់ចេញ។ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសម្តីកម្មករម្នាក់បានឲ្យដឹងថា រោងចក្រផលិតស្បែកជើង យីហោ ពូ យៀន អតីតរោងចក្រ LA មានកម្មករសរុបចំនួនជាង២០០០នាក់ បម្រើការងារ ក្នុងក្រុមហ៊ុនខាងលើ និងអនុវត្តន៍តាមកិច្ចសន្យា រវាងនាយកក្រុមហ៊ុន ជាមួយកម្មករ ទៅតាមលក្ខខណ្ឌការងារដែលក្រសួងបានដាក់ចេញ ក្នុងកិច្ចសន្យា ១ឆ្នាំម្តង ក៏ប៉ុន្តែមកដល់ថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះភាគីខាងរោចក្រ ហៅកម្មករម្នាក់ម្តងៗ ទៅធ្វើកិច្ចសន្យា ក្នុងគោលបំណងជម្រុញបង្ខំឲ្យកម្មករ ធ្វើលក្ខខណ្ឌ កិច្ចសន្យាជាមួយក្រុមហ៊ុនត្រឹម ៣ខែម្តងវិញ ទើបកម្មករទាំងអស់មិនអាចទទួលយកបាន ។

ពួកគាត់បន្តទៀតថា កម្មករខ្លះគាត់បម្រើការងារ ក្នុងរោងចក្រខាងលើនេះអស់រយៈពេល ១ឆ្នាំខ្លះ ៣ឆ្នាំ ហើយកិច្ចសន្យា រវាងក្រុមហ៊ុនជាមួយកម្មករទៀតសោត ១ឆ្នាំធ្វើម្តង បែជាមកដល់ពេលនេះខាងរោងចក្រ បង្ខំឲ្យកម្មករ ធ្វើកិច្ចសន្យាថ្មី ៣ខែម្តងទៅវិញ បានសេចក្តីថា ពីកម្មករពេញសិទ្ធ មកឲ្យធ្វើជាកម្មករបណ្តែត រាល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ខាងក្រុមហ៊ុនលប់ចោលទាំងអស់ ។

បាតុភាពក្រុមហ៊ុនកែប្រែ លក្ខខណ្ឌការងារ កិច្ចសន្យារបស់កម្មករខាងលើ ធ្វើឲ្យកម្មករមិនអាចទទួលយកបាន កិច្ចសន្យានេះផ្ទុយស្រឡះ ពីលក្ខខណ្ឌការងារដែលក្រសួងដាក់ចេញទើបកម្មករកម្មការនីផផ្ទុះការតវ៉ាឡើងដើម្បីសុំអោយអាជ្ញាធរពាក់ព័ន្ធក៍ដូចជាក្រសួងការងារជួយរកដំណោះស្រាយអោយពួកគាត់ផង ។

ក្រោយពីកម្មករផ្ទុះការតវ៉ា ធ្វើកូដកម្ម ទូទាំងរោងចក្រ កាលពីរសៀលថ្ងៃទី១៨ ខែតុលាម្សិលមុិញ ថៅកែរោងចក្របានព្យាយាម អញ្ជើញកម្មករ មួយចំនួន ចូលទៅធ្វើការសម្របសម្រួលស្ងាត់ៗ ជាលក្ខណៈបុគ្គល តែត្រូវបាន កម្មករ ច្រានចោលទាំងអស់ ទើបរហូតមកដល់ព្រឹកថ្ងៃទី១៩ ខែតុលា នេះកម្មករជាង២០០០នាក់ នៅបន្តធ្វើកូដកម្មដដែល ក្នុងសំណើរនូវលក្ខខណ្ឌចំនួន២ ទី១ សូមឲ្យក្រុមហ៊ុន រក្សានូវកិច្ចសន្យា លក្ខខណ្ឌការងារ ១ឆ្នាំម្តង ឲ្យនៅដដែល ។ ទី២ រយះពរលកម្មករ ធ្វើកូដកម្ម ដោះស្រាយមិនទាន់ចេញ ខាងក្រុមហ៊ុនមិនត្រូវកាត់លុយឡើយ ។

អស់រយៈពេលពេញមួយព្រឹកទៅហើយគេមិនទាន់ឃើញអាជ្ញាធរខណ្ឌសែនសុខក៍ដូចជាអាជ្ញាធរពាក់ព័ន្ធមកជួយរកដំណោះស្រាយជួនពួកគាត់នៅឡើយទេ។
ចំណែកកម្មករនៅតែបន្តធ្វើកូដកម្មដដែលដោយមិនព្រមចូលធ្វើការនោះទេ លុះត្រាណាតែការទាមទារបស់ពួកគាត់មានដំណោះស្រាយ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print