ខេត្តក្រចេះ ៖ កម្លាំងកងអាវុធហត្ថខេត្តក្រចេះ បង្រ្កាបបទល្មើសព្រៃឈើលក្ខណះទ្រង់ទ្រាយធំកាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីភ្នាក់ងារសម្ងាត់បានផ្តល់ព័ត៌មានដល់កម្លាំង កងរាជអាវុធហត្ថថាមានជនជាតិវៀតណាម ឃុបឃិតជាមួយក្រុមហ៊ុនតែងតែលួបលួចដឹកឈើហ៊ុបមូល ឆ្លងព្រំដែន កម្ពុជា-វៀតណាម។
សមត្ថកិច្ចក្នុងប្រតិបត្តិការនេះបានបញ្ជាក់ថា៖ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះបានចុះប្រតិបត្តិការដល់ចំណុចកើតហេតុ ដែលមានទីតាំងស្ថិតនៅក្នុងក្រុមហ៊ុន E.N Investment ( UTM: 681742_1332159 ) និងចាប់យកវត្ថុតាងបានមួយចំនួន រួមមាន ៖ – ត្រាក់ទ័រ ចំនួន៤ គ្រឿង រឺម៉កផ្ទុកឈើមូលចំនួន៣គ្រឿង( បច្ចុប្បន្នមេព្រៃកំពុងវាស់វែង ) -រថយន្តកែច្នៃ ( ប៉ាកុង )ចំនួន ២គ្រឿង គ្មានផ្ទុកឈើ – គ្រឿងចក្រ និងអាប៊ុល ចំនួន ៤គ្រឿង – ឈើមូលចំនួន ១០០កំណាត់ ( មានមុខកាត់ ៤តឹក បណ្តោយ ១០មែត្រ ) និងឃាត់ខ្លួនមនុស្សចំនួន៦នាក់ជាជនជាតិវៀតណាម បញ្ជូនមក ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសាកសួរតាមនីតិវិធី ។
សមត្ថកិច្ចបន្តថា៖ បច្ចុប្បន្នវត្ថុតាងចាប់យកត្រូវបានការពារដោយកម្លាំង អ.ហ ខេត្តក្រចេះ ចំនួនជាង៣០នាក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក គឹម ហ៊ល និងលោកវរសេនីយ៍ឯក ឯម សុវណ្ណា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត។ ចំណែក ជំនាញរដ្ឋបាលព្រៃឈើ កំពុងសិក្សានីតិវិធីច្បាប់ នៃការបង្រ្កាបនេះ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនវិនិយោគ។
ការបង្ក្រាបនេះមានទ្រង់ទ្រាយប្រហាក់ប្រហែលកម្លាំងកងអាវុធហត្ថលើផ្ទៃប្រទេសសហការជាកងអាវុធហត្ថខេត្តក្រចេះ ខេត្តត្បូងឃ្មុំ បង្ក្រាបនៅចំណុចអូរហុច ស្រុកកែវសីមា ខេត្តមណ្ឌលគិរីផងដែរ ៕ ដោយ៖ សុខ ខេមរា