សម រង្ស៊ីធ្លាប់បានអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធបះបោរប្រឆាំងរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បានទម្លាយថា ថ្មីៗនេះមានការធ្លាយចេញវីដេអូឃ្លីបមួយទៀតដែលបង្ហាញថា លោកសម រង្ស៊ីកាលពីឆ្នាំ២០១១បានអំពាវនាវឲ្យមានការបះបោរប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ហើយអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរកាណុងមកកាន់រដ្ឋា ភិបាលកម្ពុជាដែលការអំពាវនាវនេះបាន ផ្សារភ្ជាប់ទៅនឹងការលើកឡើងរបស់លោក កឹម សុខា នៅទីក្រុងណូវែល រដ្ឋម៉ាសាឈូ សេត សហរដ្ឋអាមេរិក ។

សម្តេចតេជោបានលើកឡើងយ៉ាង ដូច្នេះថា «មួយទៀតអំពីការអំពាវនាវឱ្យ កងទ័ព និងនគរបាល កម្លាំងប្រដាប់អាវុធ ចេញមកដើម្បីនឹងបង្វែរកាណុងចូល។ នេះគឺនិយាយតាំងពីថ្ងៃ៤ ខែមិថុនា ឆ្នាំ ២០១១ ប៉ុន្តែវាផ្សារភ្ជាប់គ្នាជាមួយនឹងការនិយាយនៅទីក្រុងណូវែល រដ្ឋម៉ាសាឈូ សេត សហរដ្ឋអាមេរិកគេបាននិយាយថា របប ហ៊ុន សែន ជិតដួលរលំហើយការបះ បោរ យើងត្រូវការរៀបចំការណែនាំត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែកដើម្បីឱ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធ បែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន» ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានការធ្លាយចេញវីដេអូមួយរបស់លោក សម រង្ស៊ី ដែល និយាយនៅក្នុងវេទិកាសាធារណៈនៅក្រៅ ប្រទេសកាលពីឆ្នាំ២០១១ដោយអំពាវនាវឱ្យប្រជារាស្រ្តខ្មែររួមទាំងកងកម្លាំងប្រដាប់អាវុធរួមគ្នាទម្លាក់សម្តេចតេជោ ហ៊ុន សែន ចេញពីតំណែង ។

NKD-36x6_outline
សម្តេចតេជោបានបញ្ជាក់ថា ក្រោយការ បោះឆ្នោតកាលពីឆ្នាំ២០១៣គណបក្ស ប្រឆាំងបានប្រើប្រាក់ពាក្យស្លោកដែលមិនអាចទទួលយកបានគឺ «ហ៊ុន សែន អើយ ចុះចេញទៅ»។ សម្តេចបានចាត់ទុកថា នេះជាទង្វើកុបកម្មផ្តួលរំលំរាជរដ្ឋាភិបាល ក្បត់នឹងឆន្ទៈប្រជារាស្រ្ត។ សម្តេចបានថ្លែង ថា «កន្លងទៅ ហ៊ុន សែន អើយចុះចេញទៅ ហើយបង្កើតចលនាដែលធ្វើឱ្យមានការស្លាប់មនុស្សនៅផ្លូវវេងស្រេងវាជាអ្វី? តើ នេះជាទង្វើគោរពឆន្ទៈរាស្រ្ត ឬក៏ជាទង្វើ កុបកម្មផ្តួលរំលំហើយការបង្គាប់បញ្ជា របស់បរទេសដើម្បីបង្កើតសង្រ្គាមឡើង វិញនៅកម្ពុជា»។

សម្តេចតេជោបានពន្យល់ថា ការចាប់ ខ្លួនលោក កឹម សុខ ហាក់ដូចជាការបន្លាយ ខ្សែវែងដើម្បីស្ទូចត្រីធំ ហើយពេលនេះទង្វើ របស់លោក កឹម សុខា ធ្វើជាប្រព័ន្ធមិនមែន ម្នាក់ឯងទេ។ សម្តេចបានបញ្ជាក់បែបនេះ ថា «សួរថា ចុះនិយាយតាំងពីមុនហេតុអ្វីទើបនឹងចាប់ពេលក្រោយ? បញ្ហាគឺនៅ ត្រង់ថា ស៊ីចង្វាក់គ្នាឬអត់? តែប៉ុណ្ណឹងទេ ដល់ពេលដែលវាស៊ីចង្វាក់គ្នាហើយមិន មែនតែបុគ្គលម្នាក់ទេ វាជាបក្សទាំងមូល ដែលចាំបាច់ត្រូវតែរំលាយដោយតុលាការ ប៉ុន្តែនេះជាសមត្ថកិច្ចរបស់តុលាការដែល នឹងឈានទៅដល់នៅពេលខាងមុខ»៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print