អាជ្ញាធរររាជធានីជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់យកចិត្តដាក់ លើកិច្ចការពារសុវត្ថិភាព រួមនឹងការងារជួយសង្គ្រោះ ក្នុងព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរររាជធានីបានជំរុញឲ្យ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់យកចិត្តដាក់ លើកិច្ចការពារ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ រួមនិងការងារជួយសង្គ្រោះ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក លយប្រទីបដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំជាមួយ មន្រ្តីពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២០តុលា ដើម្បីដាក់ផែនការ សម្រាប់ការការពារសន្តិសុខ និងការបង្កើតគណៈកម្មការ អនុគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក លយប្រទីប និងការរៀបចំខួបអនុស្សាវរីយ៏លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរៈភូមិន្ទឆ្នាំ២០១៧ ដែលរាជធានីភ្នំពេញជាអ្នករៀបចំកម្មវិធីទាំងនោះ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ នឹងប្រព្រឹត្តទៅរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ដល់ទី៤វិច្ឆិកា តាមដងទន្លេសាបមុខព្រះបរម រាជវាំង ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយរីករាយអបអរសាទរបុណ្យប្រពៃណីជាតិ ដោយមានបណ្តែតប្រទីប អុចកាំជ្រួច និងសំដែងសិល្បះគ្រប់ទាំង៣ថ្ងៃ។

លោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្រ្តីគ្រប់ផ្នែកត្រូវយកចិត្តទុកដាក់បំពេញការងាររៀងខ្លួនឱ្យបានល្អបំផុត ដើម្បីឱ្យព្រះរាជពិធីបុណ្យនេះ ប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ និងអធិកអធម និងធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាងនេះ ទៅទៀតត្រូវដាក់រថយន្តសង្គ្រោះបន្ទាន់និងគ្រូពេទ្យជាប់ជាប្រចាំ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពេលដែលពួកគាត់មានបញ្ហាសុខភាពអ្វីមូយកើតឡើង ដូចជាខ្យល់គរជាដើម។

NKD-36x6_outline

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានី ភ្នំពេញរៀបចំជារោងស្នាក់នៅរបស់កីឡាករ កីឡាការិនី ចំណុះទូក ដែលនឹងមកចូលរួម នឹងត្រូវរៀបចំបង្គន់អនាម័យ ប្រពន្ធ័ទឹក ប្រពន្ធ័ភ្លើងឲ្យបានសម រម្យ ដើម្បីឱ្យពួកគាត់បានសម្រាក់គ្រប់គ្រាន់៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print