សម្តេចតេជោហ៊ុន សែនអបអរសាទរ ខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអបអរសាទរ ខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៧) ។

សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រលប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧យ៉ាងដូច្នេះថា៖

«អបអរសាទរ ខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៧) ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍ។

ប្រជាពលរដ្ឋទូទាំងប្រទេសពិតជាចងចាំមិនអាចបំភ្លេចបាន និងដឹងគុណយ៉ាងជ្រាលជ្រាលជ្រៅបំផុតចំពោះ ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងរហូតទទួលបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានផ្ដល់នូវសន្តិភាពពេញទូទាំងប្រទេសសម្រាប់ប្រជាពលរដ្ឋ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print