សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារបង្ហោះនៅលើទំព័រ ហ្វេសប៊ុកផ្លូវការថា  ថ្ងៃនេះគឺជាខួបលើកទី២៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៧) ដែលបាននាំមកនូវសន្តិភាពសម្រាប់កម្ពុជា។

ពិតប្រាកដណាស់ គឺយើងចងចាំ និងដឹងគុណយ៉ាងជ្រាល ជ្រៅចំពោះ ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់និងបូជាគ្រប់យ៉ាងដើម្បីឯករាជ្យជាតិនិងសន្តិភាពជាតិខ្មែរ។

ទន្ទឹមនឹងដំណោះស្រាយសន្តិភាព ដែលផ្សាភ្ជាប់ជាមួយនយោបាយ ឈ្នះ-ឈ្នះ គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ដែលធ្វើអោយខ្មែរគ្រប់និន្នការឈ្នះទាំងអស់គ្នា ។ ដោយសារសន្តិភាព និងនយោបាយ ឈ្នះ-ឈ្នះ នេះហើយដែលបានផ្តល់ឱកាសគ្រប់យ៉ាងអោយកម្ពុជាបានកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនមកទល់សព្វថ្ងៃនេះ។ បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ។

នៅក្នុងឱកាសនៃថ្ងៃដ៏វិសេសវិសាលនេះ ខ្ញុំសូមជូនពរជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស សូមជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា និងសូមអរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print