រថយន្តដឹកឥដ្ឋបុករថយន្តCRVរួចបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តម៉ាក កូរ៉េ មួយគ្រឿង ​ដឹកឥដ្ឋ បុករថយន្តCRV រួចក៏រ៉េចង្កូតទៅបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវ​ពេញទំហឹង បណ្តាលអោយរងការខូចខាត២ កង់។ ​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៣ខែតុលា ឆ្នាំ២០១៧​ តាមបណ្តោយមហាវីថី ព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក កូរ៉េ ពណ៍ស ដឹកឥដ្ឋ ដែលមានពាក់ស្លាក លេខភ្នំពេញ3A- 1264ធ្វើដំណើរតាមបណ្តោយមហាវិថី ព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងខណ:ពេលមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមកបុកពីក្រោយនិងរថយន្ត CRVពាក់ស្លាកលេខភ្នំពេញ2C- 1349 ហើយរថយន្តដឹក ឥដ្ឋ ក៏រ៉េចង្កូតទៅបុកក្បាលរបាំង ថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយរបាំងថ្មរងការខូចខាត២កង់ ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានបើករថយន្តទ្វារត់គេចខ្លួនបាត់សម្រោលតែមង្ត ។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមនបានចុះមកដល់កន្លែងកើតហេតុ ហើយបានទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកធ្វើការវាស់វែងយករថយន្តបង្ក ខាងលើ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជ ធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print