បើកម៉ូតូជែងរថយន្តកុងតឺន័រ ត្រូវរថយន្ត១គ្រឿងទៀតបុកស្លាប់នៅផ្លូវជាតិលេខ១

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរបើកម៉ូតូប្រជែងរថយន្តកុងតឺន័រមិនផុត ត្រូវរថយន្តមួយគ្រឿងទៀតបើកមកពីមុខបុកពេញទំហឹងកាលពីវេលាម៉ោង៧,៣០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣៤_៣៥ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល1I-4757 មានឈ្មោះអ៉ឹម ភ័ស្ស ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ស្លាប់នៅកន្លែងកើតហេតុ ។

រថយន្តបង្កម៉ាក កាមរីឆ្លាម ពណ៍ត្រីឆ្លូញ ពាក់ស្លាកលេខស្វាយរៀង 2A-0926 បើកបរដោយឈ្មោះញ៉ឹប សាវ៉េត ភេទប្រុស អាយុ40ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឬស្សី ឃុំដង្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងមុខរបរបើករថយន្ត ត្រូវសមត្ថកិច្ចចាប់ខ្លួន ។

នគរបាលមូលដ្ឋានបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងក្នុងទិសដៅពៅអ្នកលឿងទៅភ្នំពេញ មកដល់កន្លែងកើតហេតុជនរងគ្រោះបានបើកប្រជែងរថយន្តកុងតឺន័រមួយគ្រឿងទៀតនៅពីមុខ ពេលកំពុងបើកប្រជែងស្រាប់តែរថយន្តកាមរីឆ្លាមបើកក្នុងល្បឿនលឿនទិសដៅផ្ទុយគ្នា ពីភ្នំពេញទៅអ្នកលឿង បានមកដល់បុកចំពេញទំហឹងតែម្តងបណ្តាលអោយជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ។ បន្ទាប់ពីបុលជនរងគ្រោះអ្នកបើកបររថយន្តបានព្យាយាមបើកគេចតែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងធំស្ទាក់ចាប់បានទាំងរថយន្តនិងអ្មកបើកបរនៅចំនុចផ្សាជ្រោយដង ។

បច្ចុប្បន្នរថយន្តបង្កនិងអ្នកបើកបរត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ដោយឡែកសាកសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print