លទ្ធិពលរដ្ឋនិយមជាក្តីបារម្ភសម្រាប់អ្នកវិនិយោគនៅអឺរ៉ុប

ចែករំលែក៖

តាមការវាយតម្លៃរបស់ Chantico Global ជាក្រុមហ៊ុនប្រឹក្សា ស្តីពីទ្រព្យសម្បត្តិបានឲ្យដឹងថា ការគំរាមកំហែងពីលទ្ធិពលរដ្ឋនិយមនៅអឺរ៉ុប បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ក្រុមវិនិយោគ បើទោះបីពេលនេះ ក្រុមលទ្ធិពលរដ្ឋនិយមបានចុះខ្សោយក្តី។

កាលពីដើមឆ្នាំ២០១៧ ជ័យជំនះនៅក្នុងការបោះឆ្នោត របស់គណបក្សប្រឆាំង នៅក្នុងប្រទេសហុល្លង់ បារាំង និងប្រទេសជាច្រើននៅអឺរ៉ុប គឺជាក្តីបារម្ភដ៏ធំ ចំពោះនយោបាយអឺរ៉ុប។ ប៉ុន្តែក្រោយមក មានមេដឹកនាំវ័យក្មេង ឡើងកាន់អំណាច បានជួយសម្រាលដល់លទ្ធិពលរដ្ឋនិយមនៅតំបន់អឺរ៉ុប។

ប៉ុន្មានថ្ងៃកន្លងមកនេះ វិវាទនៅតំបន់កាតាឡូនៀ ប្រទេសអេស្ប៉ាញកើនឡើង។ មេដឹកនាំប្រឆាំង លោក Sebastian Kuz ទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតប្រទេសអូទ្រីស ដោយសារតែនយោបាយ ប្រឆាំងជនអន្តោប្រវេសន៍។ សាធារណរដ្ឋឆែក បានបោះឆ្នោតជ្រើសរើសលោក Andrej Babis ជាអ្នក ពលរដ្ឋនិយម ធ្វើជានាយករដ្ឋមន្ត្រីថ្មី និងតំបន់ពីរនៅក្នុប្រទេសអ៊ីតាលី ក៏បានបោះឆ្នោតប្រជាមតិទាមទារគ្រប់គ្រងស្វ័យភាពពីរដ្ឋាភិបាលទីក្រុងរ៉ូម។

NKD-36x6_outline

លទ្ធិពលរដ្ឋនិយម គឺបានធ្វើឲ្យក្រុមអ្នកនយោបាយមួយចំនួនប្រើប្រាស់ធ្វើជាអាវុធដើម្បីប្រឆាំងនឹងរដ្ឋាភិបាល នៅក្នុងប្រទេសរបស់ខ្លួន ដោយយកលេសប្រជាពលរដ្ឋជាធំ តាមរយៈការបោះឆ្នោត ប្រជាមតិកន្លងមកនៅតំបន់កាតាឡូនៀជាដើម។ ប៉ុន្តែស្ថានភាពនៅតំបន់កាតាឡូនៀ កំពុងប្រឈមនឹងបញ្ហា ត្រូវដកហូតសិទ្ធិគ្រប់គ្រងស្វ័យភាព ប្រសិនបើមេដឹកនាំនៅក្នុងតំបន់នោះ នៅតែទាមទារឯករាជ្យ ជាប្រទេសមួយផ្តាច់ខ្លួនចេញពីអេស្ប៉ាញ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print