ព្រះសង្ឃ១អង្គ ធ្លាក់ពីលើកុដិ ជុងបន្ទា បញ្ជូនដល់មន្ទីរពេទ្យសុគត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ព្រះតេជគណ ១អង្កដែលគេដឹងថា ទើបនឹងពីវត្តមុន្នីសាគរ ហៅវត្តរាំងទិល ដើម្បីបន្តគង្គនៅវត្តកែវជ័យ ប៉ុន្តែព្រះអង្គត្រូវការជួសជុលមហាកុដិនោះ (ចោះជញ្ជាំងធ្វើទ្វារ) ដើម្បីធ្វើបន្ទប់ស្នាក់នៅ តែជាអកុសលក៍បានរបូតដៃធ្លាក់ចុះមកជុងនឹងបន្ទាចំក្បែដោះខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានសុគតពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត បានបន្តិច  ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្នុងមហាកុដ៍ ១នៃបរិវេណ វត្តកែវជ័យ  ស្ថិតក្នុងភូមិកែវជ័យ ឃុំ.ឃុំ.ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ព្រះតេជគុណព្រះនាម ង៉ែត មន្នីសុខហេង ព្រះជន្មាយុ៣០ព្រេះវស្សា គង្គនៅវត្តកែវជ័យ ស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

ប្រភពព័ត៌មានខាងលើបន្តថា ព្រះម្ដេជគុណព្រះនាម ង៉ែត មន្នីសុខហេង នេះ កាលពីមុនគង្គនៅវត្តមុន្នីសាគរ ហៅវត្តរាំងទិល ហើយបានមកបន្តគង្គនៅវត្តកែវជ័យនេះ ហើយទំនងបែបខ្វះបន្ទប់ស្នាក់នៅទើបជួសជុលមហាកុដ៍នេះ ព្រោះគេឃើញព្រះអង្កយកញញួ ១មានទម្ងន់ប្រមាណ ៥គីក្រាម បានវាយទំលុះជញ្ជាំងក្នុងគោលបំណងធ្វើមាត់ទ្វារ នៅគ្រាដែលព្រះម្ដេជគុណវាយជញ្ជាំងស្រាំប្រេះទៅហើយនោះ ព្រះអង្កបានឡើងដែលមានកម្ពស់ប្រមាណ ២ម៉ែត្រ រួចឃើញយកជើងធាក់ជញ្ជាំងខណៈនោះក៍ភ្លៀត់ស្នៀតរបូតជើងរបេះដៃធ្លាក់ មកបុកជុងចំចុងបន្ទាផ្នែកខាងលើដោះខាងស្ដាំបណ្ដាលឲ្យរងរបួសធ្ងន់ ខណៈមានសាច់ញាតិ និងពុធបរិសាទ្ធចំណុះជើងវត្តបានចាត់ចែងបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីជួយសង្រ្គោះតែជាអកុសល់ដោយរបួសធ្ងន់ធ្ងរពេកក៍បានសុគតតែម្តង។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ករណីនេះមន្រ្តីជំនាញកោសល្យវិច្ច័យបានសហការគ្នាចុះពិនិត្យដល់កន្លែងកើតហេតុ លទ្ធផល៖ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ ដូច្នេះយើងបានធ្វើកំណត់ហេតុត្រឹមត្រូវប្រគល់ព្រះសពជូនសាច់ញាតិ និងពុធសទ្ធចំណុះជើងវត្តចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណីតែម្តង ៕  បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print