ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជា ការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ បានបញ្ជាផ្ទាល់កម្លាំងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះបង្រ្កាបករណីក្រុមជួញដូរគ្រឿងញៀននៅក្នុងស្រុកចំការលើ និងបន្តដល់ស្រុកព្រៃឈរ។
ក្នុងយុទ្ធនាការនោះ ជាលទ្ធផលកម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ៥នាក់ ១-ឈ្មោះ ជួន កក្កដា ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ស្រះបន្ទាយឃុំជ្រនាងស្រុកបារាយណ៍ ខេត្តកំពង់ធំ ២-ឈ្មោះ ច្រឹង គីមហួរ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរន ខេត្តកំពង់ចាម ៣-ឈ្មោះ ពោន រដ្ឋា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ៤-ឈ្មោះ ជា វលក្ខ័ ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិអណ្តូងតាណឹង ឃុំ ថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៥-ឈ្មោះ សន បូរី ភេទ ប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិត្រពាំងបឹង ឃុំ ថ្មពូន ស្រុកព្រៃឈរខេត្តកំពង់ចាម ។
បន្ទាប់ពីឃាត់ខ្លួន កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនរួមមាន ៖
– ម្សៅក្រាមពណ៍ស ចំនួន02កញ្ចប់ទម្ងន់1.94ក្រាម
– ទូរស័ព្ទដៃ02គ្រឿង (ចុចពិល)
– សម្ភារះប្រាស់គ្រឿងញៀន មួយចំនួន
– ដាវចំនួន02ដើម
– អាវុធAK47 កាត់ស្វាយ កាត់កាណុង១ដើម បង១ មានគ្រាប់២
– ស្រោមដាក់អាវុធ១
– ជញ្ជីងអេឡិចត្រូនិច្ច១គ្រឿង
បច្ចុប្បន្ន ជនសង្សយ័ទាំង៥នាក់ បានកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ វណ្ណៈ