ខេត្តកំពង់ចាម ៖ ក្រោយទទួលបានពត៌មានអំពីបទល្មើសនេសាទខុសច្បាប់នៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទី លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរ បាលខេត្តកំពង់ចាមបានចាត់បញ្ជាលោកអធិការស្រុកស្ទឹងត្រង់ ដឹកនាំកំលាំងសហការជាមួយ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម និងកំលាំងចម្រុះចុះបង្រ្កាបបទល្មើសនេសាទ ខុសច្បាប់ ដឹកនាំបញ្ជាផ្ទាល់ដោយលោក ទុន ណេត អភិបាលគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកស្ទឹងត្រង់ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចឃុំព្រែកកក់ ឃុំព្រែក បាក់ និងឃុំទួលព្រះឃ្លាំង ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ ជាលទ្ឋផលកម្លាំងចម្រុះបានរឹបអូស លូស្បៃមុង ចំនួន៥៥មាត់ , របាំងស្បៃមុង ប្រវែង១៣៨៧ម៉ែត្រ ,ដាយដាក់ត្រី ចំនួន០២មាត់ ,បង្គោលចម្រឹងចំនួន ៣៨២៥ដើម,ចាក់ លែងកូនត្រីចំរុះ ចំនួន១៧៧គីឡូក្រាម ។
ចំពោះឧបករណ៍ដែលជាវត្ថុតាងខាងលើនេះ ក្រុមការងារចម្រុះបានធ្វើការកម្ទេចចោល នៅនឹងកន្លែងតែម្តង ៕ វណ្ណៈ