សមាគមអតីតយុទ្ឋជនទីក្រុងហាណូយនៅតែជាដៃគូដ៏ល្អ ក្នុងកិច្ចការងារអភិវឌ្ឍន៏ និងសន្ដិភាព ជាមួយរាជធានីភ្នំពេញ 

ចែករំលែក៖

ភ្នំពេញ ៖  លោក ឃួង ស្រេង បានបញ្ជាក់ថា៖ សមាគមអតីតយុទ្ឋជនទីក្រុងហាណូយ នៅតែជាដៃគូដ៏ល្អ ក្នុងកិច្ចការងារអភិវឌ្ឍន៏ និងសន្ដិភាព ជាមួយរាជធានីភ្នំពេញ។ លោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ឋជនកម្ពុជារាជធានីភ្នំពេញ  បានបញ្ជាក់ បែបនេះ ខណៈលោកទទួលជួប សម្ដែងការគួរសមជាមួយ គណៈ ប្រតិភូសមាគមអតីតយុទ្ឋជនទីក្រុងហាណូយនៃសាធារណ រដ្ឋសង្គមនិយមវៀតណាមចំនួន២៨រូបដឹកនាំដោយ ឧត្តមសេនីយ៍ទោ ឡេ ម៉ិញគឿក សមាជិកអចិន្ត្រៃយ៍ មជ្ឈឹម នៃសមាគមអតីតយុទ្ឋជនវៀតណាម  នៅល្ងាចថ្ងៃទី២៤ តុលា  ឆ្នាំ២០១៧ ។ 

នៅក្នុងជំនួបជាមួយគណៈប្រតិភូ លោក ឧត្តមសេនីយ៍ទោ ឡេ ម៉ិញគឿក សមាជិកអចិន្ត្រៃយ៍មជ្ឈឹមនៃសមាគមអតីតយុទ្ឋជនវៀតណាម ទីក្រុងហាណូយក្នុងឱកាសមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានប្រតិភូបានកោតសរសើរពីការរីកចម្រើនរបស់រាជធានីភ្នំពេញដែលរូបលោកបានវិល មកកម្ពុជានៅថ្ងៃនេះជាលើកដំបូងក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក។ជាមួយគ្នានេះលោក ក៏បានអញ្ជើញ លោកអភិបាលរាជធានីភ្នំពេញនិងប្រតិភូទៅបំពេញទស្សនកិច្ចនៅទីក្រុងហា ណូយ នៅ ពេលខាងមុខផងដែរ ។

ក្នុងឱកាសនោះលោក ឃួង ស្រេង  ប្រធានកិត្តិយស សមាគមអតីតយុទ្ឋជនកម្ពុជារាជធានី នៅតែទទួល ក្នុងនាមជាមិត្ដភក្តិ និងបងប្អូនតែមួយ ពិសេសក្នុងនាមមិត្ដ រួមអាជីពការងារជាមួយគ្នា ។ ថ្ងៃនេះក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ សូមទទួលស្វាគមន៍ជា និច្ចចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអតីតយុទ្ធជនវៀតណាម នៅព្រះរាជាណា ចក្រ កម្ពុជាដើម្បីផ្លាស់ប្តូរសហប្រតិបត្តិការគ្នាពិសេសទីក្រុងដែលបានចងសម្ព័ន្ឋមេត្រីរវាងរាជធានីភ្នំពេញ ហាណូយ គឺបានសហការគ្នាល្អព្រមទាំងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជួយគ្នាទៅវិញទៅមកឱ្យមានការរីក ចំរើន។ជាការឆ្លើយតបការអញ្ជើញរបស់ប្រតិភូសមាគមអតីតយុទ្ឋជនវៀតណាមទីក្រុងហាណូយ លោក ឃួង ស្រេងមានប្រសាសន៍ថា លោកនឹងពិនិត្យមើលពេលវេលាសមស្របណាមួយនឹងដឹកនាំគណៈ ប្រតិភូសមាគមអតីតយុទ្ឋជនកម្ពុជារាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីដកបទពិសោធន៍នៅទីក្រុងហាណូយនាពេលខាងមុខ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print