នគរបាលស្រុកកៀនស្វាយ ឃាត់ជនសង្ស័យម្នាក់ រកឃើញថ្នាំញៀនប្រភេទមេតំហេ្វតាមីន ម៉ាទឹកកក ICE ចំនួន១៩កញ្ចប់ និងកាំភ្លើងខ្យល់កែច្នៃ១ដើម

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅវេលាម៉ោង៩ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នគរបាលប៉ុស្តិ៍សំរោងធំ ចុះស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ និងរកឃើញថ្នាំញៀនមួយចំនួនធំ នៅចំណុចភូមិព្រែក ត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ង្វៀង យាំងវី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិព្រែកត្រែង២ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លា មេតំហេ្វតាមីន ម៉ាទឹកកក ICE ចំនួន១៩កញ្ចប់ ធំ១កញ្ចប់ មធ្យម២កញ្ចប់ តូច១៦កញ្ចប់  កាំភ្លើងខ្យល់កែច្នៃ១ដើម កណ្តៀវ១ កេសដែក១ សម្ភារប្រើប្រាស់មួយចំនួន និងថង់សម្រាប់វេចខ្ចប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា ថ្នាំញៀនទិញពីជនមិនស្គាល់ឈ្មោះ នៅភ្នុំពេញយកមកលក់បន្ត មួយកញ្ចប់តម្លៃ៣០.០០០រៀល ។

បច្ចុប្បន្នជនសង្ស័យ កម្លាំងសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print