៣នាក់បុរសស្ត្រីរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅមុខខារ៉ាអូខេស៊ីធីហ្គោល

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បុរសម្នាក់រងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងម៉ូតូមួយគ្រឿងបានបើកទៅបុកនឹងរថយន្តនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ លើផ្លូវ៧មករា ត្រង់ចំណុច មុខខារ៉ាអូខេ ស៊ីធីហ្គោល ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងបង្កដោយម៉ូតូគ្រឿងម៉ាក AREBLADE ពណ៌ ស.ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ សិន បាវ ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងអ្នករួមដំណើរចំនួន២នាក់ ស្រី១នាក់ មានទិសដៅពី លិច ឆ្ពោះទៅកើត បានបុករថយន្តមួយគ្រឿង ម៉ាកTOYOTA PRIUS ពណ៌ ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ2A-4441 បើកបរដោយឈ្មោះ ង៉ែត មនោរម្យ ភេទ ប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទិសដៅបញ្រ្ចាសគ្នា។

NKD-36x6_outline

ប្រភពដដែលបន្តប្រាប់នគរវត្តទៀតថា គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសមនុស្ស៣នាក់ ទី១.ឈ្មោះ សិន បាវ អ្នកបើកបរម៉ូតូ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកចាក់អង្រែ ២.ឈ្មោះឈឿន ផល្លា អ្នករួមដំណើរលើម៉ូតូ រងរបួសស្រាល និង៣.ឈ្មោះ ថាច់ ស្រីអូន អ្នករួមដំណើរលើម៉ូតូ រងរបួសស្រាល។

វត្ថុតាងរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print