Cristiano Ronaldo និង Zidane ឈ្នះពានរង្វាន់កំពូលរបស់ FIFA Football Award

ចែករំលែក៖

ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានដាក់រហ័សនាមថា ជាកីឡាកររបស់មនុស្សជាតិប្រចាំឆ្នាំលើកទីពីរក្នុងកម្មវិធីពានរង្វាន់បាល់ទាត់ល្អដាច់គេរបស់ FIFA ដែលប្រព្រឹត្តទៅកាលពីរាត្រីថ្ងៃទី២៣ ខែតុលា (ថ្ងៃទី២៤ ខែតុលានៅកម្ពុជា) នៅទីក្រុងឡុង ប្រទេសអង់គ្លេស ។ ចំណែកលោក Zinedine Zidane បានឈ្នះពានរង្វាន់គ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំ ក្រោយពីជួយ Real Madrid ឈ្នះពានរង្វាន់ La Liga និងChampions League កាលពីរដូវកាល២០១៦- ២០១៧ ។

តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ និងជាកីឡាកររបស់ក្លិប Real Madrid គឺជាកីឡាករដែលស័ក្តិសមនឹងទទួលបានពានរង្វាន់កីឡាករល្អបំផុត បន្ទាប់ពីគាត់ជួយក្រុមឲ្យឈ្នះជើងឯក La Liga និង Champions League លើកទីពីរជាប់ៗគ្នា។ គាត់ក៏ជាកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេក្នុង La Liga សម្រាប់រដូវកាលទី៥ជាប់ៗគ្នា។ ទោះជាយ៉ាងណាក្តី មុនការប្រគល់ពានរង្វាន់កំពូលក៏មានការប្រគល់ពានរង្វាន់ផ្សេងៗជាច្រើនដែរ។

មុនកម្មវិធីប្រគល់ពានមកដល់ មានសកម្មភាពពិសេសមួយផងដែរគឺ Ronaldo បាននាំកូនប្រុសរបស់គាត់ទៅជួបគូបដិបក្ខដ៏អស្ចារ្យរបស់គាត់គឺខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi។ កូនប្រុសរបស់ Cristiano គឺពិតជាអ្នកគាំទ្រដ៏ស្មោះស័គ្រចំពោះតារារបស់ Barcelona បើទោះបីជាឪពុករបស់គេលេងនៅ Real Madrid ក៏ដោយ ។

ក្នុងពិធីប្រគល់ពានរង្វាន់នោះមានអ្នកចូលរួមសុទ្ធតែជាតារាងបាល់ទាត់ល្បី គ្រូបង្វឹក និង ម្ចាស់ក្លិបធំៗ និងអ្នកសារព័ត៌មានជាច្រើន។ កម្មវិធីនេះបានប្រគល់ពានរង្វាន់សំខាន់ៗដូចជា៖

ពាន់រង្វាន់ Puskas ៖ ពានរង្វាន់ Puskas សម្រាប់ការស៊ុតបញ្ចូលទីដ៏ល្អបានទៅលើ Oliver Giroud របស់ Arsenal សម្រាប់ការ ”ស៊ុតផ្កាប់ចាន”។

Giroud បាននិយាយថា “ខ្ញុំសប្បាយចិត្តខ្លាំងណាស់” ។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានបោះឆ្នោតគាំទ្រខ្ញុំ និងអបអរដល់អ្នកឈ្នះផ្សេងទៀត។ បើសិនគ្មានក្រុមរបស់ខ្ញុំជួយ ខ្ញុំក៏មិនអាចស៊ុតចូលបានច្រើងអ៊ីចឹងដែរ”។

ពានរង្វាន់គ្រូបង្វឹកប្រុសល្អបំផុត ៖ ពានរង្វាន់គ្រូបង្វឹកល្អបំផុតបានទៅលើ Zinedine Zidane ដែលបានដឹកនាំក្រុមឈ្នះជើងឯកពីរក្របខ័ណ្ឌគឺ La Liga និង Champions League។

Zidane បាននិយាយថា “ភាសាអង់គ្លេសរបស់ខ្ញុំអន់ណាស់! ខ្ញុំសូមអរគុណដល់កីឡាកររបស់គាត់ដែលបានធ្វើឲ្យរឿងដ៏អស្ចារ្យនេះកើតឡើងបាន នេះគឺជារង្វាន់ដ៏វិសេសសម្រាប់ខ្ញុំ” ។

ពានរង្វាន់អ្នកចាំទីល្អបំផុត ៖ កីឡាករ Gianluigi Buffon របស់ក្រុម Juventus បានជាប់ជាអ្នកចាំទីល្អបំផុត។

វីរៈបុរសដៃស្អិតរបស់ក្រុម Juventus បានការពារមិនឲ្យមានការស៊ុតបញ្ចូលទីបានរហូតដល់ ៦០០នាទីក្នុង Champions League។ កីឡាករ Buffon បាននិយាយថា “ខ្ញុំត្រូវនិយាយអង់គ្លេស ដែលវាពិបាកបន្តិចសម្រាប់ខ្ញុំ” ។

ពានរង្វាន់អ្នកគាំទ្រល្អបានទៅលើក្លិប Celtic ៖ ក្លិប Celtic បានឈ្នះពានរង្វាន់អ្នកគាំទ្រល្អសម្រាប់ការផ្តល់កិត្តិយស់ដល់វីរៈភាពរបស់ Lisbon Lions ដោយបង្ហាញកាត៣៦០ដឺក្រេក្នុងឱកាសខួបទី៥០នៃការឈ្នះពានអឺរ៉ុបជាប្រវត្តិសាស្ត្រ។

ពាន់រង្វាន់គ្រូបង្វឹកជាស្ត្រីល្អបំផុត ៖ ពានរង្វាន់គ្រូបង្វឹកជាស្ត្រីល្អបំផុតបានទៅលើ Sarina Wiegnman ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិហុល្លង់ដ៏ដែលបានឈ្នះពាន Euro 2017 ប៉ុន្តែពេលនេះគាត់មិនអាចចូលរួមទទួលដោយផ្ទាល់ទេដោយសារជាប់ភារកិច្ចដឹកនាំក្រុមទៅប្រកួតជាមួយក្រុមជម្រើសជាតិន័រវេស ។

Wiegman បាននិយាយថា “សុំទោសដែលខ្ញុំមិនអាចចូលរួមបាននៅយប់នេះ តែនេះជាកិត្តិយសដ៏ធំរបស់ខ្ញុំ”។

ពានរង្វាន់ Fair Play ៖ ពានរង្វាន់ Fair Play បានទៅលើក្រុម Francis Kone របស់ក្លិប Slovacko ដែលបានជួយសង្រ្គោះអ្នកចាំទី Martin Berkovec របស់ក្លិប Bohemians កុំឲ្យស្លាក់ខ្យល់ស្លាប់។

កីឡាការិនីល្អបំផុត ៖ ពានរង្វាន់កីឡាការិនីល្អបំផុតបានទៅលើ Lieke Martens ដែលបានជួយក្រុមហុល្លង់ដ៍លើកពាន Euro 2017 និងបានចុះកិច្ចសន្យាជាមួយ Barcelona ក្នុងឆ្នាំដដែល។

កីឡាការិនី Lieke Martens បាននិយាយថា “អរគុណអ្នកទាំងអស់គ្នា។ សូមអរគុណ ក្រុមរបស់ខ្ញុំទាំងអស់។ បើគ្មានអ្នកទាំងអស់គ្នាទេ ខ្ញុំក៏មិនអាចធ្វើបានដូចនេះដែរ”។ ប៉ា ម៉ាក់ ពាននេះក៏សម្រាប់អ្នកទាំងពីរដែរ” ។

NKD-36x6_outline

ក្រុមក្នុងក្តីស្រមៃ ឬហៅថា FifPro World XI ៖ ក្រុមក្នុងក្តីស្រមៃរបស់ FIFA បានបង្ហាញហើយ ដែលជាក្រុមបាល់ទាត់ក្នុងក្តីស្រមៃរបស់អ្នកគាំទ្រគ្រប់ៗរូបដោយមានបញ្ចូលកីឡាករកំពូលៗលើពិភពលោក។ សមាសភាពក្រុមរួមមាន៖ Gianluigi Buffon, Dani Alves, Leonardo Bonucci, Sergio Ramos, Marcelo, Luka Modric, Toni Kroos, Andrés Iniesta, Lionel Messi, Cristiano Ronaldo, Neymar

កីឡាករល្អបំផុត ៖ កម្មវិធីចុងក្រោយគឺជាការប្រគល់ពានរង្វាន់ដល់កីឡាករ Critiano Ronaldo និងការបង្ហាញភាពភ្ញាក់ផ្អើលដល់គាត់សម្រាប់ការដាក់រហ័សនាមគាត់ថាជាកីឡាកររបស់មនុស្សជាតិ។

ខ្សែប្រយុទ្ធឆ្នើម Critiano Ronaldo បាននិយាយថា “ខ្ញុំសូមអរគុណខ្លាំងណាស់ដែលបានបោះឆ្នោតគាំទ្រដល់ខ្ញុំ និងជាពេលវេលាដ៏វិសេសដែលអ្នកទាំងអស់គ្នាចូលរួមក្នុងពេលនេះដូចជាអ្នកគាំទ្រក្រុម Real Madrid មិត្តរួមក្រុម និងគ្រូបង្វឹកផងដែរ។ ខ្ញុំគិតថា ខ្លួនឯងគឺជាមនុស្សដែលរីករាយបំផុតដោយមានអ្នកទាំងអស់គ្នានៅជុំវិញខ្លួន” ៕ ដេវីត

...

during The Best FIFA Football Awards Show on October 23, 2017 in London, England.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print