ក្រុមភេរវកម្ម IS នៅគ្រប់គ្រងប្រទេសស៊ីរីមានប្រមាណ៥ភាគរយប៉ុណ្ណោះ

ចែករំលែក៖

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំងក្រុមភេរវកម្ម IS នៅគ្រប់គ្រងទឹក ដីស៊ីរីប្រមាណតែ៥ភាគរយប៉ុណ្ណោះ។ កម្លាំងទាហានស៊ីរីដែលមានការជួយអន្ត រាគមន៍ពីរុស្ស៊ីដណ្តើមទីតាំពីក្រុម IS ស្ទើរ តែទាំងស្រុងទៅហើយ។

សារព័ត៌មាន TASS បានផ្សសាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergey Shoigu បានប្រកាសនៅក្នុងវេទិកា លើកទី៤ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន ADMM+និងប្រទេសជាដៃគូថា បច្ចុប្បន្នក្រុម IS នៅគ្រប់គ្រងទឹកដីស៊ីរី ប្រមាណតែ៥ភាគរយប៉ុណ្ណោះ។ នៅមុនពេលរុស្ស៊ីចូលរួមវាយប្រហារក្រុម IS ក្រុមនេះបានគ្រប់គ្រងទឹកដីប្រទេសស៊ីរីជាង ៧០ភាគរយ។

តាមការបញ្ជាក់របស់លោក Sergey Shoigu ស្រុកចំនួន៩៩៨ ក្នុងប្រទេសស៊ីរីត្រូវបានរំដោះទាំងស្រុងពីក្រុមភេរវកម្ម IS និយាយរួមគឺរំដោះបានផ្ទៃដីរហូតដល់ទៅ ៥០៣.២២៣គីឡូម៉ែត្រក្រឡា។ ខ្មាន់កាំ ភ្លើងភេរវកម្មជាច្រើន ត្រូវបានសម្លាប់ ហើយដំណាក់កាលដំណើរការឡើងវិញ នូវជីវភាពរស់នៅរបស់ពលរដ្ឋស៊ីរីបាន ចាប់ផ្តើមដោយសន្តិភាព។ នៅពេលនេះដែរមានជនភៀសខ្លួនរហូតដល់ទៅ ១,១២៦ លាននាក់ បានវិលត្រឡប់មកកាន់ផ្ទះ របស់ខ្លួនវិញក្រោយ រំដោះបានទាំងស្រុង។

NKD-36x6_outline

លោក Sergey Shoigu បានបញ្ជាក់ ទៀតថា ប្រភពចំណូលរបស់ក្រុមភេរវកម្ម IS បានធ្លាក់ចុះខ្លាំង។ នៅមុនឆ្នាំ២០១៥ ក្រុមនេះរកបានចំណូលរហូតដល់ទៅ ៣ពាន់លានដុល្លារក្នុង១ឆ្នាំ ពីការលក់ ប្រេងក្នុងទីផ្សារងងិត និងចាប់ជំរិតជាដើម។

នៅក្នុងការវាយប្រហារតាមដែន អាកាសកម្លាំងទាហានរុស្ស៊ីបានបំផ្លាញ ទីតាំងហ្វឹកហាត់របស់ក្រុម IS ៩៤៨កន្លែង និងរោងចក្រផលិតគ្រាប់រំសេវ ៦៦៦រោង ចក្រ។ ក្រៅពីនេះរុស្ស៊ីបានបំផ្លាញទីតាំ ចម្រាញ់ប្រេងជាង២០០កន្លែង និងស្ថានីយ ខួងប្រេង១២៦កន្លែង និងរថយន្តដឹកប្រេង ៤ពាន់គ្រឿង។

ដោយបរាជ័យនៅលើសមរភូមិ ក្រុម ភេរវកម្ម IS បានបង្វែរមកសម្លាប់ពលរដ្ឋស្លូតត្រង់នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង។ កន្លងមកក្រុម IS បានសម្លាប់ពលរដ្ឋស្លូតត្រង់ជាង១០០នាក់ នៅទីក្រុង Al Qaryatayn ភាគកណ្តាលប្រទេសស៊ីរី មុនពេល កម្លាំងទាហានស៊ីរីវាយប្រហារដណ្តើម បានទីនោះ។

ក្រុមអ្នកវិភាគបានលើកឡើងថា ប្រការ ដែលក្រុម IS បាត់បង់ទីតាំងជាបន្តបន្ទាប់ និងធ្វើឲ្យបែកខ្ញែកលាក់ខ្លួននៅគ្រប់ទិស ទីជុំវិញពិភពលោក បង្កប់ខ្លួនជាមួយពល រដ្ឋ ហើយអាចវាយប្រហារភេរវកម្មគ្រប់ ពេលវេលា។ ការវាយប្រហារតាមបែប ចចកឯកាបានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ ប្រទេសជាច្រើន ពិសេសនៅតំបន់អឺរ៉ុប៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print