ភ្នំពេញ ៖ បុរសម្នាក់ធ្វើដំណើរដោយម៉ូតូmsxមួយគ្រឿង ត្រូវរថយន្តប្រភេទបែនបុកពីក្រោយបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងភ្លាមៗ នាវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិ លេខ៦ កែងផ្លូវឧកញ៉ាលីយ៉ុងផាត់ ឋិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយកើតហេតុភ្លាម ភាគីរថយន្តបង្កហេតុបានបន្ថែមល្បឿនគេចពីការទទួលខុសត្រូវ រហូតដល់ចំណុចគល់ ស្ពានលីយ៉ុងផាត់ទើបត្រូវសមត្ថកិច្ចឃាត់បានតែរថយន្ត ចំណែកអ្នកបើករត់គេចខ្លួនបាត់ ។
តាមការពិនិត្យអត្តសញ្ញាណបណ្ណ ជនរងគ្រោះឈ្មោះ ឡុង ជីវ័ន រស់នៅភូមិត្រពាំងត្មាត ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ដោយឡែកជនបង្កហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ ដើម្បីទទួលខុសចំពោះមុខច្បាប់ ៕
...