លោកស្រីម៉ែន សំអន ៖ រាជរដ្ឋាភិបាលកម្ពុជា នូវតែបន្ដគាំទ្រការវិនិយោគចំពោះវិស័យឯកជន ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ជីវភាពសង្គម និងគ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិ បាលកម្ពុជា នូវតែបន្ដគាំទ្រ ការពារ និងលើកទឹកចិត្ដដល់ ការវិនិយោគទុន ចំពោះវិស័យឯកជន នៅកម្ពុជា ដើម្បីលើក កម្ពស់សេដ្ឋកិច្ច ជីវភាពសង្គម និងគ្រួសារ ។ មិនតែប៉ុណ្ណោះ វិស័យឯកជន បានស្រូបយកកម្លាំងពលកម្មប្រជាពលរដ្ឋចូលធ្វើការ ដោយកំរៃ យ៉ាងតិច១៧០ ទៅ២០០ដុល្លារ នៅកម្ពុជា បានរាប់លាននាក់ទៀតផង ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលលោកស្រី ចូលរួម ជាអធិបតីភាពក្នុងពិធីបើក សម្ពោធដាក់ឲ្យដំណើរការ រោងចក្រផលិត ទឹកផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំងរបស់ក្រុមហ៊ុនអង្គរដេលីហ្វ៊ូដ ខូអិលធីឌី
ដោយចំណាយទុនវិនិយោគ ជាង១០លានដុល្លារ ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នពេញ កាលពី រសៀលថ្ងៃទី២៧ តុលា ឆ្នាំ២០១៧ ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ការបោះទុន វិនយោគ សាងសង់រោងចក្រផលិត ទឹកផ្លែឈើ និងភេជ្ជៈ ប៉ូវកម្លាំង លើផ្ទៃដី១ហិកតា ដោយចំណាយថវិកាអស់ជាង ១០លាន ដុល្លារអាមេរិកនេះ គឺជាទុនវិនិយោគផ្ទា​ល់​របស់កូនខ្មែរ សុទ្ធសាធ ពុំមានរួមសហការជាមួយបរទេសណា នោះ ឡើយ។ នេះជាមោទនភាពមួយរបស់ជនជាតិខ្មែរដែល មានលទ្ធភាព សមត្ថភាព គ្រប់គ្រាន់ អាចបើករោងចក្រផលិត​ភេសជ្ជៈប្រកបដោយគុណភាព និងអាចប្រកួតប្រជែងបាន ជាមួយផលិ​ត​ផ​ល​បរទេស នាយុគន្ដកសម័យ ទីផ្សារទំនើប ។

លោក ស្រីបានបន្ដថា៖ ក្នុងនាមរាជរដ្ឋាភិបាល កម្ពុជា លោកស្រី នូវតែបន្ដគាំទ្រ និងផ្ដល់ការលើកទឹកចិត្ត និងជំរុញឱ្យក្រុ​ម​ហ៊ុនផលិតកម្ម, សិប្បកម្ម, ឧស្សាហកម្ម ក្នុងស្រុកបន្តដាក់ទុនវិនិយោគបើករោងចក្រផលិតទំនិញ ឱ្យបានកាន់តែច្រើនឡើងថែមទៀ​ត ដើម្បីបំពេញតម្រូវការទីផ្សារក្នុង ស្រុក និ​ង​​ឈានដល់ការនាំចេញទៅលើនៅទីផ្សារក្រៅប្រទេស ឲ្យបានច្រើន ។
លោកស្រីបន្ថែមថា៖ រោងចក្រនេះពិតជា​​​រួមចំណែក យ៉ាងសំខាន់ក្នុងការ​អភិ​វឌ្ឍសេដ្ឋកិច្ចជាតិលើផ្នែកឧស្សាហ កម្ម និងសិប្បកម្ម ដោយបានផលិតចេញជាផលិតផលប្រ​ក​ប ដោយគុណភាព អនាម័យខ្ពស់គោរពតាមបទដ្ឋាន ភូតគាម
អនាម័យបានល្អ ជួយទ្រទ្រង់ដល់សុខភាពអ្នកប្រើប្រា​ស់ផង ព្រមទាំ​ង​ជួយផ្តល់ការងារ និងចំណូលដល់កម្មករ និងបុគ្គលិកជាច្រើននាក់ផង។​

គម្រោងវិនិយោគទុនលើវិស័យឧស្សាហកម្ម និងសិប្បកម្ម​នេះ​ពិតជាកើតឡើងចំពេល​ដែល​កម្ពុជាកំពុងមាន ស្ថាន ភាព សេដ្ឋកិច្ចលូតលាស់ ដ៏លឿនមាន​ស្ថិរភាព នយោបាយ ល្អ និងគោលនយោបាយរដ្ឋ គាំទ្រ​ដល់ឧស្សាហកម្ម
សិប្បកម្ម។ ជាក់ស្តែង​ បច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុងសកម្មចុះជួបបងប្អូនកម្មករ កម្មការិនីតាម រោងចក្រជាបន្តបន្ទាប់ គឺដើម្បី បង្កើនភាពស្និទ្ធស្នាលជាមួយកម្មករ កម្មការិនីផង​ និងជំរុញគោលនយោ​បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មផង ។

លោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បាន បញ្ជាក់ថា៖ រាជធានីភ្នំពេញ មានមោនភាពណាស់ ព្រោះថា រាជធានីភ្នំពេញ បាននិងកំពុងតែរីកលូតលាស់​ និងក្លាយទៅ​ជាមជ្ឈ​មណ្ឌល​ពាណិជ្ជកម្មមួយដ៏ទាក់ទាញ និង រស់រវើកដែលមានសកម្ម​ភាពអាជី​វកម្ម​​​​មមាញឹក មានហាងលក់ ទំនិញ និងសំណង់​ធំៗ​ ជាពិសេសផ្សារទំនើ​ប​ៗ ​ខ្នាតអន្តរជាតិបាន​រីកដុះដាលដូចផ្សិត និងមានរោងចក្រផលិត​ទំ​និ​ញ​រីកដុះ​ដាលយ៉ាងរហ័ស ផងដែរ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print