បើកម៉ូតូលឿនជែងរថយន្តមិនផុត ងាកបុកគូទរថយន្តស៊េរីទំនើប ដួលសន្លប់ពីរនាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវជន២នាក់ បានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនដូចហោះខ្វះការប្រុងប្រយ័ត្ន​រួចជ្រុលទៅបុក​គូទ រថយន្តឡង់គ្រីស័រស៊េរីទំនើប មួយគ្រឿងបណ្តាលឲ្យររងរបួសធ្ងន់​និងស្រាល ទាំងពីរនាក់ កាលពីវេលាម៉ោង​២និង៤០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់នៅមុខសាលាខណ្ឌឫស្សីកែវ ក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

ម៉ូតូបង្កម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AJ-9940 អ្នកជិះទាំង២នាក់នោះ ទី១-មានឈ្មោះ រស់ ភេទប្រុស អាយុ២២ឆ្នាំ ធ្វើជាងដែក ស្នាក់នៅភូមិក្តុល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល រងរបួសធ្ងន់ សំរាកព្យាបាលនៅគ្លីនិកឯកជនក្បែរកន្លែងកើតហេតុខាងលើ។ ២-មានឈ្មោះ គង់ រតន: ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរជាងផ្សាដែក ស្នាក់នៅកន្លែងធ្វើការម្តុំស្តុបបូកគោ មានស្រុកកំណើតនៅភូមិពែកដំបង ឃុំសាមគ្គី ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល របួសស្រាលជើងខាងស្តាំ។រីឯរថយន្តរងគ្រោះម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AR-9687 អ្នកបើកបរមិនត្រូវបានគេស្គាល់នោះឡើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ​រថយន្ត​រងគ្រោះបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើង។ រីឯម៉ូតូបង្កជិះគ្នា២ នាក់តាមក្រោយរថយន្តរងគ្រោះក្នុងល្បឿនលឿន ហើយពេលមកដល់ចំណុចកើតហេតុក៏​មាន​រថយន្តមួយគ្រឿងទៀតមិនចាំម៉ាក បានបើកជែងខាងឆ្វេងរថយន្តរងគ្រោះ​ហើយម៉ូតូ​បង្កបម្រុង​បើកជែងខាងឆ្វេងដៃចូលចំចន្លោះកណ្តាលតែទៅមុខលែងរួចធ្វើឲ្យអ្នកបើកម៉ូតូគេចមកខាងស្តាំដៃវិញក៏ជ្រុលចង្កូតទៅបុកគូទរថយន្តរងគ្រោះពេញទំហឹងបណ្តាលឲ្យរងការខូចខាតបែកនឹងធ្លាក់កាងក្រោយ រីឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់កំពុងសំរាកព្យាបាល​នៅគ្លីនិកឯកជនក្បែរកន្លែងកើតហេតុ។

ក្រោយកើតហេតុភាគីខាងម៉ូតូបានទូរស័ព្ទទាក់ទងទៅសាច់ញាតិឲ្យមកជួបចរចារជាមួយខាងរថយន្តរងគ្រោះដើម្បីដោះស្រាយនៅនឹងកន្លែងកើតហេតុបញ្ចប់រឿង ៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print