ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏២កន្លែងផ្សេងគ្នារវាងម៉ូតូនិងម៉ូតូក្នុងខេត្តស្វាយរៀង។
យោងតាមមន្ត្រីការិយាល័យចរាចរណ៏សណ្ដាប់ធ្នាប់ខេត្តស្វាយរៀងបានអោយដឹងថា កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥នៅចំណុចភូមិតាកឹង ឃុំព្រៃធំ ស្រុកកំពង់រោទន៏មានគ្រោះថ្នាក់ចរាចរណ៏ រវាងម៉ូតូនឹងម៉ូតូដែលជិះ បញ្ជ្រាស់ទិសគ្នាបណ្ដាលអោយឈ្មោះ ព្រុំ សាអែម ភេទប្រុស អាយុ២៤ឆ្នាំនៅភូមិអង្គក្តួច ឃុំព្រះពន្លា ស្រុកកំពង់រោទន៏បានធ្វើដំណើរពីទិសខាងត្បូងទៅជើងដោយជិះម៉ូតូម៉ាកវិសស្គុន ពណ៌ខ្មៅគ្មានស្លាកលេខទៅបុកនិងម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះឈឹមសំបាត់ ភេទ ស្រី អាយុ២៧រស់ឆ្នាំនៅភូមិធំឃុំបន្ទាយក្រាំង ស្រុកកំពង់រោទន៏រងរបួសធ្ងន់ ។ សមត្ថកិច្ចនគរបាលបន្តថា មូលហេតុឈ្មោះព្រុំសាអែម ស្រវឹងស្រារ ជោគបើកបរខ្វះការប្រុង ប្រយ័ត្ន។
ករណីទី២ កាលពីវេលាម៉ោង៩និង២០នាទីយប់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិតក្រុងបាវិត មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូ និងម៉ូតូក្នុងទិសដៅស្របទិសគ្នាពីលិចទៅកើត បណ្ដាលអោយឈ្មោះម៉ុន ប៉ាលី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត បើកបរម៉ូតូហុងដា សេ១២៥(រងរបួសធ្ងន់)និងអ្នករួមដំណើរឈ្មោះអ៊ី ទិតសុវណ្ណ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ណសែនសុខ រាជធានីភ្នំពេញ (រងរបួសស្រាល)ទៅបុកនឹងម៉ូតូម៉ាកYamahaស៊ីរ៉ូស ពណ៌ក្រហមគ្មានស្លាកលេខបើកបរដោយឈ្មោះរ័ត្ន សុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតពីក្រោយយ៉ាងពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់ធ្ងរសន្លប់នឹងកន្លែង ។
មូលហេតុបណ្តាលមកពីម៉ូតូម៉ាកហុងដាសេ១២៥ ប្រើប្រាស់ល្បឿលឿនខ្វះការប្រុងប្រយ័ត្ន ចំពោះអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនយកទៅព្យាបាលនៅពេទ្យ ប្រទេសវៀតណាម រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលអូសមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិតដោះស្រាយតាមច្បាប់ ៕
ដោយ៖ ឃឹម សុថាន