ជិះម៉ូតូទាក់ដៃចង្កូតគ្នា រថយន្តកិនបែកខួរស្លាប់ម្នាក់និងរបួស២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុនិង២នាក់ទៀតរបួសបួសធ្ងន់ខណះពួកគេជិះម៉ូតូឌុបគ្នាហើយត្រូវបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតធ្វើអោយដួលទៅលើថ្នល់គាប់ជួនមានរថយន្តបែនដឹកដីមួយគ្រឿងទៀតមកពីក្រោយកិន កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២៩ខែតុលាឆ្នាំ២០១៧ នៅចំណុចស្តុបទួលពង្រ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះចែម ឌីណា ភេទប្រុសអាយុ៣១ឆ្នាំ មុខរប បើក ប នៅក្នុងហ៊ុនតាំងសុហួត ស្នាក់នៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។មានស្រុកកំណើតនៅភូមិបែកពាំង ឃុំជាលា ស្រុកបាធាយ ខេតកំពង់ចាម។ចំណែក២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកវីវ៉ា ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ1X 9234 បើកបរដោយបុរសម្នាក់និងបុរស២នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែបតស្តាំទៅតាមបណ្តោយផ្លូវវេងស្រេងទៅកើតក៏បានប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតធ្វើអោយដួលទៅនិងថ្នល់គាប់ជួនមានរថយន្តបែនដឹកដី ពាក់ស្លាកលេខប៉ៃលិន 3A 0131 បើកតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើតក៏កិនចំក្បាលបណ្តាលអោយបែកចេញខួស្លាប់ម្នាក់ចំណែក២នាក់ទៀតរងរបួសធ្ងន់ធ្ងរ។
ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់រហូតដល់ផ្លូវលេខ២០០៤ ក៏បើកចូលក្នុងឃ្លាំងបាត់ហើយត្រូវបានសម្ថកិច្ចទៅដល់ចំណុចកើតហេតុនិងទាក់ទងជំនាញធ្វើការវាស់វែងយកម៉ូតូរួមទាំងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយពេលក្រោយដោយឡែកម្ចាស់រថយន្តបង្កគេចខ្លួនបាត់។រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print