ការគំរាមលុបចោលកិច្ចព្រមព្រៀងបរមាណូ ដែលបានចុះហត្ថលេខជាមួយអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ មិនអាចលុបចោល បានឡើយក្រោយពេលដែលអង្គការត្រួតពិនិត្យថាមពលបរមាណូ បញ្ជាក់ថា អ៊ីរ៉ង់ បានគោរពយ៉ាងខ្ជាប់ខ្ជួននៅកិច្ចព្រមព្រៀង ។ ការប្រកាស របស់ IAEA គឺផ្ទុយពីការប្រកាសរបស់លោកត្រាំ ថា អ៊ីរ៉ង់បាន បំពានកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់លោកត្រាំ ។
ប្រមុខទីភ្នាក់ងារថាមពល បរមាណូ របស់អង្គការ សហប្រជាជាតិ បានបញ្ជាក់ជាថ្មីម្តងទៀតថា ការប្តេជ្ញាចិត្ត របស់អ៊ីរ៉ង់ ស្ថិតក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ កំពុងត្រូវបានអនុវត្ត ស្របពេលកំពុងមានភាព រង្គោះរង្គើររវាងមហាអំណាចពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា អគ្គនាយករបស់ខ្លួន លោក យូគីយ៉ា អាម៉ាណូ បានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhaniអនុប្រធាន និងជាប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់លោក Ali Akbar Salehiនិងរដ្ឋមន្រ្តីក្រសួងការបរទេស Mohammad JavadZarifក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីតេរ៉ង់។
ចាប់តាំងពីខែមករា ឆ្នាំ២០១៦ IAEA បានកំពុងត្រួតពិនិត្យ និងឃ្លាំមើលការអនុវត្តនុយក្លេអ៊ែររបស់ខ្លួន ដែលស្ថិតនៅក្រោមផែនការរួមរួមគ្នា (JCPOA) ដែលត្រូវបានអនុម័តជាឯកច្ឆន្ទដោយក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៥ ផងដែរ៕ ម៉ែវ សាធី