កូរ៉េខាងជើងអាចនឹងបាញ់មីស៊ីលជាថ្មីពេលលោក ត្រាំ ទស្សនកិច្ចអាស៊ី

ចែករំលែក៖

កូរ៉េខាងជើងអាចនឹងសាកល្បងមីស៊ីល ក្នុងពេលដែលលោក ត្រាំ បំពេញទស្សនកិច្ចនៅតំបន់អាស៊ី នាខែវិច្ឆិកាខាងមុខ។

ជាទូទៅកូរ៉េខាងជើង តែងតែសាកល្បងកាំជ្រួចមីស៊ីលរបស់ខ្លួន ដើម្បីបង្កឲ្យមានភាពផ្ញាក់ផ្អើល នៅពេលដែលមានព្រឹត្តិការសំខាន់ៗ ក្នុងនោះមានការបាញ់មីស៊ីលនៅក្នុងទិវាឯករាជ្យអាមេរិក កាលពីថ្ងៃទី៤ ខែកក្កដា ក៏ដូចជាការសាកល្បង ពេលអាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា។

តំណើរទស្សនកិច្ចទៅកាន់ទ្វីបអាស៊ី របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា ដោយលោកទៅកាន់៤ប្រទេសគឺ កូរ៉េខាងត្បូង ចិន ហ្វុីលីពីន និងវៀតណាម។ បញ្ហាកូរ៉េខាងជើងនឹងជាប្រធានបទសំខាន់បំផុត នៅក្នុងតំណើរទស្សនកិច្ចនោះ។

NKD-36x6_outline

ចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែងប្រធានាធិបតីតាំងពីខែមករាមកទល់ពេលនេះ លោកបានចាត់ទុកកូរ៉េខាងជើង គឺជាការគំរាមកំហែង ហើយលោកនឹងមានគោលនយោបាយតឹងតែងជាមួយកូរ៉េខាងជើង។

លោក ត្រាំ ធ្លាប់បានប្រមានថានឹងបំផ្លាញកូរ៉េខាងជើងទាំងស្រុង ប្រសិនបើទីក្រុងព្យុងយ៉ាងវាយប្រហារទីតាំងអាមេរិក និងសម្ព័ន្ធមិត្តនោះ។

អ្វីដែលគួរឲ្យចាប់អារម្ភនោះ គឺនៅក្នុងខែតុលា នេះកូរ៉េខាងជើង មិនមានសកម្មភាព យោធាណាមួយដែលគួរឲ្យចាប់អារម្ភ ពិសេសគឺមិនបានបាញ់សាកល្បងមីស៊ីលនោះឡើយ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print