មនុស្ស៧នាក់ទៀតហើយ ដែលមានផ្ទុកសារធាតុញៀនក្នុងទឹកនោមត្រូវប៉ូលិសឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញះ មនុស្ស៧នាក់ទៀតហើយ ដែលមានផ្ទុកសារធាតុញៀនក្នុងទឹកនោមហើយត្រូវប៉ូលិសខណ្ឌសែនសុខធ្វើការឃាត់ខ្លួន កាលពីយប់ថ្ងៃ
ទី៣០ខែតុលា ឆ្នាំ២០១៧បន្ទាប់ពីបានត្រួតពិនិត្យទឹកនោមពួកគេរកឃើញមានផ្ទុកសារធាតុញៀន ខណះធ្វើ
ដំណើរតាមផ្លូវ នៅក្នុងសង្កាត់ភ្នំពេញថ្មី និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប៉ូលិសនិយាយថា ក្នុងចំណោមជនសង្ស័យទាំង៧នាក់នោះ មាន៣នាក់ឃាត់ខ្លួននៅតាមផ្លូនលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ដែលមានឈ្មោះ ១ . ម៉ៅ សុផា អាយុ១៨ឆ្នាំ នៅភូមីគោកឃ្លាង សង្កាត់គោកឃ្លាង។ ២.ម៉ែនភារះ អាយុ២៧ឆ្នាំ មានទីលំនៅភូមិសែនសុខ៧ សង្កាត់ឃ្មួញ។ ៣. ស្រៀង សុភក្តី អាយុ១៩ឆ្នាំ មានទីលំនៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ។ ឯ៤នាក់ទៀតឃាត់ខ្លួននៅតាមផ្លូវលេខ២៧១ ក្នុងត្រពាំងឈូក សង្កាត់ទឹកថ្លា នៅវេលាម៉ោង២៣យប់ថ្ងៃទី៣០ ដែលពួកគេមានឈ្មោះ ១. សៀង វណ្ណី អាយុ២១ឆ្នាំ គ្មានមុខរបរនិងទីលំនៅពិតប្រាកដ។ ២.តាន់ សាមីអាយុ២៤ឆ្នាំ មានស្រុកកំណើតនៅគាស់ក្រឡ ខេត្ត
បាត់ដំបង។ ៣. កយ ធា អាយុ២២ឆ្នាំ មានទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ៤. ឆាំ ច័ន្ទ អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា។

ប៉ូលិសនិយាយថា ការឃាត់ខ្លួនក្រុមជនជាប់ចោទខាងលើធ្វើឡើងខណះពេលពួកគេកំពុងតែធ្វើដំណើរតាមផ្លូវសាធារណះ ប៉ុន្តែដោយមានការសង្ស័យនិងអនុវត្តតាបទបញ្ជារបស់ថ្នាក់បានហៅគ្រប់បុរសក្មេងៗទាំង​ឡាយ​ដែលធ្វើតាមផ្លូវជាពិសេសនៅពេលយប់ត្រូវហៅត្រួតពិនិត្យឆែកឆេនិងពិនិត្យមើលទឹកទឹកនោមរបស់បួកគេរកសារធាតុញៀន។ បើជនណាមានសញ្ញាបញ្ជាក់ថា មានផ្ទុកសារធាតុញៀននៅក្នុងទឹកនោមចាំបាច់ត្រូវតែឃាត់ខ្លួនយកទៅតុលាការ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print