អតីតមន្ត្រីជាន់ខ្ពស់ចិន៣រូបជាប់ពាក់ព័ន្ធនឹងអំពើក្បត់បក្សកុម្មុយនីស្ត

ចែករំលែក៖

ក្រោយពេលដែលបញ្ចប់ មហាសន្និ បាតបក្សកុម្មុយនីស្ត លោកស៊ី ជីនពីងបន្ត ជាប់ឆ្នោតដឹកនាំ ប្រទេសចិនដែលមាន សេដ្ឋកិច្ចលំដាប់ទីពីរលើពិភពលោកជា បន្តទៀត ។ ជាមួយគ្នានេះលោកក៏បាន ពង្រឹងអំណាច តាមរយៈគោលនយោបាយប្រឆាំងអំពើពុករលួយ ធ្វើឲ្យអំណាច របស់បក្សកាន់តែខ្លាំងឡើង ។ អតីតមន្ត្រី ជាន់ខ្ពស់ ឬ មន្ត្រីបច្ចុប្បន្ន ដែលបានរកឃើញថាមានពាក់ព័ន្ធនឹងអំពើពុករលួយគឺត្រូវកាត់ទោសទាំងអស់។

នៅពេលដែលសមាជបក្សកុម្មុយនីស្តចិនលើកទី១៩ ទើបបានបិទបញ្ចប់ទៅតែ២ឬ៣ថ្ងៃប៉ុណ្ណោះ លោកស៊ី ជីនពីង កាន់តែពង្រឹងយ៉ាងខ្លាំងថែមទៀតនូវអំណាច ដឹកនាំរបស់លោក នៅក្នុងប្រទេស។ លោក Xi Jinping ទើបត្រូវបានបក្សកុម្មុយនីស្តចិនតែងតាំងឲ្យដឹកនាំប្រទេសចំនួន៥ឆ្នាំទៅមុខទៀត ហើយចាប់តាំងពីបានឡើងកាន់ អំណាចដឹកនាំប្រទេសនៅចុងឆ្នាំ២០១២មក លោកស៊ី ជីនពីង បានប្រកាសយ៉ាង ​​ ម៉ឺងម៉ាត់ថានឹងធ្វើសង្គ្រាមប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ។

គណបក្សកុម្មុយនីស្តកាន់អំណាចនៅប្រទេសចិន បានអះអាងថា ទីក្រុងប៉េកាំង បានបង្ក្រាបគម្រោងការប្រឆាំងគណបក្សកុម្មុយនីស្តចិនរបស់ក្រុមអតីតមន្ត្រីចិន៣រូប។ ការប្រកាសនេះ ត្រូវបានធ្វើឡើង ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនបានបិទទ្វារបញ្ចប់។

របាយការណ៍មួយដែលដាក់ជូនដោយគណៈកម្មការប្រយុទ្ធប្រឆាំងនឹងអំពើពុក រលួយ ដល់សមាជបក្សកុម្មុយនីស្តចិន បានចោទប្រកាន់អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ចិនមួយរូបនៃបក្សកុម្មុយនីស្តឈ្មោះលោក ស៊ុន ចឹងកាយ(Sun Zhenqcai) ថាបានរួមគំនិតគ្នានៅក្នុងការប្រឆាំងនឹងបក្សកុម្មុយនីស្តចិន។

លោក ចឹងកាយ(Zhenqcai) ត្រូវបានគេដកចេញពីមុខតំណែងកាលពីខែកក្កដាកន្លងទៅ ជាផ្លូវការពីបទពុករលួយ។ នេះបើយោងតាមការជូនដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានចិនថ្មីកាលពីយប់ថ្ងៃអាទិត្យកន្លងមក។

អតីតថ្នាក់ដឹកនាំចិនដ៏កំពូលរូបនេះ ជាប់សង្ស័យពីបទបានរួមគំនិតគ្នាជាមួយនឹង មន្ត្រីជាន់ខ្ពស់ចិន២រូបទៀត ដែលត្រូវទទួលទោសក្នុងពន្ធនាគារពីបទពាក់ព័ន្ធនឹងអំពើពុករលួយនៅអំឡុងពេល ២ឆ្នាំមុន។ អតីតមន្រ្តីជាន់ខ្ពស់ចិនទាំងពីររូបនោះ មាន លោក Ling Jihua អតីតប្រធានការិយាល័យរបស់អតីតប្រធានាធិបតីចិន Hun Jintao និងលោក Zhou Yongkang អតីតប្រធានទទួលបន្ទុកផ្នែកការពារសន្តិសុខចិន។

យោងតាមរបាយការណ៍ដដែលនិង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការចិន “លោក Zhou លោកSun និង លោក Ling និងអ្នកដទៃផ្សេងទៀត បាន រំលោភបំពានវិន័យនិងគោលមាគ៌ានយោបាយបក្សកុម្មុយនីស្តចិនយ៉ាងធ្ងន់ធ្ងរ។ ដោយមានមហិច្ឆតានយោបាយធំបំប៉ោងហួសហេតុ ពួកគេ បានរួមគំនិតគ្នាក្បត់នឹងនយោបាយបក្សកុម្មុយនីស្តចិន។

របាយការណ៍របស់គណៈកម្មការសីលធម៌បក្សកុម្មុយនីស្តចិន ថែមទាំងចោទ ប្រកាន់ជនជាប់ទោសខាងលើថាជាក្រុមស្វះស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនយោបាយបក្សកុម្មុយនីស្តនិងប្រទេស៕ ម៉ែវ សាធី

...

Red flags are seen on the top of the Great Hall of the People during the ongoing 19th National Congress of the Communist Party of China, in Beijing, China October 23, 2017. REUTERS/Jason Lee

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print