នាយខណ្ឌរដ្ឋបាលខេត្តត្បូងឃ្មុំ លោក គឹម ឈុនលី រងការរិះគន់ពីមន្រ្តីក្រោមឱវាទរឿងយកមនុស្សក្រៅក្របខណ្ឌឲ្យមកធ្វើការងារសេដ្ឋកិច្ចរបស់ខ្លួន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ: តាមប្រភពព័ត៍មានដ៍ជាក់លាក់បានរាយការណ៍មកថា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ លោក គឹម ឈុនលី សព្វថ្ងៃជំនាញខាងចាត់ឲ្យមនុស្សដើរប្រមូលសេដ្ឋកិច្ចគ្រប់ច្រកល្ហក និង ប្រដេញរថយន្តដឹកឈើនៅលើដងផ្លូវ ដែលមិនមែនជាមន្រ្តីមានតួនាទីក្នុងក្របខណ្ឌ រដ្ឋបាលព្រៃឈើ ដែលឈ្មោះ ភក្រ័ ។

សូមបញ្ជាក់ថា ឈ្មោះភក្រ័ នេះ មិនមែនជាមន្រ្តីរដ្ឋបាល ព្រៃឈើនោះទេ គឺជាមនុស្សខាងក្រៅសុទ្ធសាធ និងកំពុងតែយកឥទ្ធិពលរបស់លោក គឹម ឈុនលី ទៅប្រដេញកាក់រថយន្តគ្រប់ប្រភេទនៅលើដងផ្លូវជាតិលេខ ៧និងលេខ៨ ឲ្យតែរូបគេសង្ស័យ មិនត្រឹមតែប៉ុណ្ណោះឈ្មោះភក្រ័ នេះ តាមប្រភពពត៍មានដ៍ជាក់លាក់បានឲ្យដឹងថា បុគ្គលរូបនេះជា កីឡាករផង ជាអាប៊ីតផង(ចាប់ផង ជួញផង ជូនឈើផង)។

ជាមួយនិងទង្វើមិនប្រកតីរបស់លោកនាយខណ្ឌរូបនេះត្រូវបានមន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់ក្រោមក្នុងខេត្តត្បូងឃ្មុំហួសចិត្តនិងរអួរទាំថា អាចពួកគាត់មិនចេះធ្វើការទើបលោកនាយ យកមនុស្សក្រៅក្របខណ្ឌឲ្យមកធ្វើជំនួស។

ពាក់ព័ន្ធនឹងភាពមិនប្រកតីនេះ លោក គឹម ឈុនលី  ភ្នាក់ងារអង្គភាពនគរដ្រេហ្គន មិនអាចសុំធ្វើការបកស្រាយបានទេព្រោះទំនាក់ទំនាក់តាមលេខទូរសព្ទ័មិនបាន។

ហេតុដូចនេះសូមលោករដ្ឋមន្រ្តីក្រសួងកសិកម្ម ជួយត្រួត ពិនិត្យមើលរបៀបរបបការងាររបស់លោកនាយខណ្ឌ រូប នេះផង៕ អ្នកចំការ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print