នយោបាយ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសតំបន់អាស៊ីជាគំរូដល់ប្រទេសជាច្រើនជុំវិញពិភពលោក

ចែករំលែក៖

ចាប់តាំងពីឈានចូលសតវត្សរ៍ទី២១ មក សេដ្ឋកិច្ចប្រទេសតំបន់អាស៊ី មានការ រីកចម្រើនយ៉ាងខ្លាំង ធ្វើឲ្យតំបន់ជាច្រើន ត្រូវយកតម្រាប់តាមក្នុងនោះមានតំបន់ អាហ្វ្រិកនិងអាមេរិកជាដើម។

នៅក្នុងតំបន់អាស៊ីទាំងមូលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងខ្លាំង មិនថានៅក្នុង ប្រទេសអភិវឌ្ឍន៍ឬកំពុងអភិវឌ្ឍន៍នោះឡើយ ។ទាំងនោះហើយបានជាអ្នកជំនាញមកពីតំបន់អាមេរិកកណ្តាល ចង់រៀន សូត្រតាមអាស៊ី។

លោក Arturo Oropeza អ្នកជំនាញ ម៉ិចស៊ិក បានលើកឡើងថា រដ្ឋាភិបាល ម៉ិចស៊ិក អាចរៀនសូត្រពីបណ្តាប្រទេស អាស៊ី ដើម្បីបង្កើនការប្រកួតប្រជែង និងកំណើនសេដ្ឋកិច្ចរបស់ខ្លួន ក្នុងគ្រា​ដែលប្រទេស កំពុងជួបវិបត្ដិមួយចំនួននេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ។

អនុប្រធានវិទ្យាស្ថាន អភិវឌ្ឍន៍ឧស្សា ហកម្ម និងកំណើនសេដ្ឋកិច្ច បានលើក ឡើងថា ប្រទេសអាស៊ី បានក្លាយជាដៃគូ ប្រកួតប្រជែងឈានមុខគេ នៅក្នុងទីផ្សារ សកល ដែលគ្របដណ្តប់ដោយអឺរ៉ុប និង សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែការច្នៃប្រឌិត និងការអភិវឌ្ឍ សេដ្ឋកិច្ច ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Oropeza ដែលបានបោះផ្សាយ សៀវភៅ ថ្មីរបស់លោក កាលពីសប្តាហ៍មុន ក្រោម ចំណងជើងថា ពីអាត្លង់ទិកទៅប៉ាស៊ីហ្វិក ការស្ថាបនាលំដាប់លំ ដោយពិភពលោក បាននិយាយថា បណ្តាប្រទេសនៅអាស៊ី មានគំរូអភិវឌ្ឍន៍ផ្ទាល់ ដែលអនុញ្ញាត ឲ្យពួកគេ អាចសម្រេចបាននូវកំណើន សេដ្ឋកិច្ចធម្មតា ចាប់ពី៦ ទៅ៧ ភាគរយ ហើយគំរូរបស់លោកខាងលិច ដែលត្រូវ បានប្រើនៅក្នុងម៉ិចស៊ិក គឺមានការិយាធិប​តេយ្យពេក និងយឺតយ៉ាវក្នុងការឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានា ក្នុងនោះលោក បានបន្ថែមថា ចិនចង់ក្លាយជាមហាអំណាចសេដ្ឋកិច្ចចម្បងនៅឆ្នាំ២០៥០ ដែលនេះ ជាមូលហេតុ ដែលខ្លួនកំពុងស្វែងរកទីផ្សារថ្មីៗ និងដៃគូពាណិជ្ជកម្ម ៕ ម៉ែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print