សមត្ថកិច្ចខណ្ឌ៧មករាសម្រេចយករថយន្តហាយឡែនឌ័រ១គ្រឿងមករក្សាទុក និងប្រកាសសួររកម្ចាស់ ក្រោយទុកចោលនៅក្នុងស្តាតអូរឡាំពិក៥ថ្ងៃមកហើយ

ចែករំលែក៖

 

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌ៧មករា បានប្រកាសស្វែងរកម្ចាស់រថយន្តម៉ាកហាយឡែនឌ័រ1គ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ2Q.4762 ដែលយកមកទុកចោលនៅក្នុងស្តាតអូរឡាំពិកនៅកន្លែងបាល់ទៈ ៥ថ្ងៃហើយក៏ត្រូវសមត្ថកិច្ចខណ្ឌ៧មករាយកមករក្សាហើយចឹងសូមឆាប់មកយកវិញផង។

បើតាមសម្ដីពីលោក រស់ សុីណា នាយកផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា បានអោយដឹងថា រថយន្តម៉ាក ហាយឡែន ឌ័រមួយគ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ2Q.4762 ខាងលើដែលយកមកទុកចោលនៅក្នុងស្តាតអូរឡាំ ពិកនៅកន្លែងបាល់ទៈ ៥ថ្ងៃហើយក៏ត្រូវសមត្ថកិច្ចខណ្ឌ៧មករាយកមករក្សាហើយចឹងសូមឆាប់មកយកវិញ ផង។

ប្រភពបន្តបានអោយដឹងថា រថយន្តម៉ាក ហាយឡែនឌ័ ខាងលើនេះគេសង្ស័យថាត្រូវជនសង្ស័យលួចបានហើយតែដោយសារគិតថារត់មិនរួចទើបយក រថយន្ត មកចតទុកចោលនៅក្នុងស្តាតអូរឡាំពិកនៅកន្លែងបាល់ទៈតែមង្ត ៕ រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print