បុរសលក់ការ៉េមកីម្នាក់ត្រូវរថយន្តថៃបុកនិងកិនស្លាប់នៅកេីតហេតុ

ចែករំលែក៖

ប៉ោយប៉ែត ៖ ជនរងគ្រោះត្រូវរថយន្តសណ្តោងកន្ទុយថៃ កៀរនិងកិនស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ កាលពីវេលា ម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅមុខធនាគារ អេ ប៊ី អេ ក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយបែត។

សាក្សីនៅកន្លែងកើតហេតុប្រាប់ថា មុនពេលកើតហេតុ រថយន្តសណ្តោងកន្ទុយថៃ និងម៉ូតូបើកស្របទិសគ្នា ស្រាប់តែដល់កន្លែងកើតហេតុរថយន្តបានឡើងជែងម៉ូតូ ទំនងជាទាក់ដៃចង្កូតបណ្តាលអោយម៉ូតូដួលចូលកង់រថយន្ត កិនទាំងម៉ូតូ និងជនរងគ្រោះបែកក្បាលស្លាប់ នៅកន្លែងកើតហេតុតែម្តង។

រថយន្តបង្កជារថយន្តសណ្តោងកន្ទុយប្រទេសថៃ ពណ៌ស មានស្លាកលេខ ថៃឡែន សារៈបុរី (7O- 4331)ជារថយន្តដឹកស៊ីម៉ង់ ក្រោយពេលកើតហេតុ តៃកុងបានចុះរត់គេចបាត់។ ជនរងគ្រោះឈ្មោះ សំ យាន ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ជាអ្នកការ៉េម ជិះម៉ូតូម៉ា ឌ្រីមសេរីឆ្នាំ ១៩៩៦ ពណ៌ខ្មៅ គ្មានស្លាកលេខ រស់នៅភូមិបាលិលេល្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ ធ្វើការវ៉ាស់វែង យករថយន្តបង្កខាងលើទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីចាត់ការតាមផ្លូវច្បាប់។ រីឯសពត្រូវបានសាច់ញាណយកទៅធ្វើបុណ្យនៅវត្តសូរិយារាម(ហៅវត្តថ្មី)៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print