ធ្លាប់ឆក់កាបូបគេបានវាមិនអី ដល់ឥឡូវឆក់ទៀតភ្លាត់ស្នៀត នគរបាលចាប់ជាប់

ចែករំលែក៖

ភ្នំពេញ ៖ ប៉ូលិិសឃាត់ខ្លួនជនសង្ស័យ២នាក់ដែលតែងតែធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋតាមផ្លូវបានសម្រេចវាមិនអីឥឡូវចេញឆក់កាបូបពីស្រ្តីម្នាក់មិនបានសម្រេចទៀតមានអីភ្លាត់ស្នៀតត្រូវប៉ូលិសចាប់បានដាក់ខ្នោះល្មម។

ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង២២និង៥នាទី យប់ថ្ងៃទី២វិច្ឆិកា ២០១៧នៅចំណុច ផ្លូវ ២០០៤ ភូមិ​ស្លែងរលើង សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ. ។

ប៉ូលិសប្រាប់ថាជនសង្ស័យទាំង២នាក់នេះ១/ ឈ្មោះ ស៊ិន ម៉េត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងទង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
២/. ឈ្មោះ ណាង នៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅ សង្កាត់បឹងកក់ ខណ្ឌទួលគោក ។

ចំណែកនារីរងគ្រោះឈ្មោះ ងិន សុធាវី ភេទស្រី អាយុ២១ឆ្នាំ មុខរបរកងកម្លាំងខេមរៈភូមិន្ទ ស្នាក់នៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូ១គ្រឿងម៉ាកស្តុបពី ឌុបគ្នាទៅធ្វើការតាមផ្លូវ២០០៤ ទឹសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០២នាក់បានជិះម៉ូតូ០១គ្រឿងវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G-3292 មកពីក្រោយយ៉ាងលឿន មកទន្ទឹមខាងឆ្វេង ម៉ូតូរបស់នាង ហើយជនសង្ស័យដែលអង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីគាត់តែមិនបានសម្រេច ភ្លាមនោះពួកនាងក៏បានស្រែកថាចោរៗ ហើយជនសង្ស័យបានបើកម៉ូតូរត់គេចខ្លួន ដោយសារតែមានកម្លាំងសមត្ថកិច្ចឈរជើងនៅទីនោះ បានដេញតាមទាន់ចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្តងរួចនាំមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម។

សមត្ថកិច្ចបានប្រាប់ថាសម្ភារៈដកហូតមានម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G-3292(ម៉ូតូរបស់ជនសង្ស័យ)នៅក្នុងកាបូបយួរដៃពណ៌សូកូឡា ក្នុងនោះមានទូរសព្ទ័ម៉ាកហូវ៉ៃមួយគ្រឿង និងលុយ៣៥០០០០រៀល (ប្រគល់ឲ្យជនរងគ្រោះវិញ)។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះពិតប្រាកដមែនតែមិនបានសម្រេចហើយពួកខ្លួនព្យាយាមជិះម៉ូតូគេចខ្លួនដែតែត្រូវប៉ូលិសចាប់បាន។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់កំពង់ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីនិងកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print