កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យហ្វឹកហ្វឺន បាញ់គ្រាប់ពិតនៅភ្នំកងវ៉ាដើម្បីពង្រឹងសមត្ថភាព

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យបានហ្វឹកហ្វឺនបាញ់គ្រាប់ពិតចំនួន​៧២នាក់ ស្រី១១ នាក់ កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភ្នំកងវ៉ា ស្ថិតនៅភូមិកងវ៉ា សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក បោន ប៊ិន មេ បញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយ មានជ័យឲ្យដឹង ថា កម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដែលបានហ្វឹកហាត់បាញ់គ្រាប់ពិតចំនួន៧២នាក់ ស្រី១១នាក់ ក្នុងរយៈពេល១៥ថ្ងៃ មានមេរៀន ដូចជា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ហ្វឹក ហាត់របៀបជួរទ័ព របៀបប្រើប្រាស់អាវុធ លាងអាវុធ និងបាញ់គ្រាប់ពិត មានបីកាយ វិការ បាញ់ឈរចម្ងាយ៣៥ម៉ែត្រ បាញ់ អង្គុយចម្ងាយ៥០ម៉ែត្រ និងបាញ់ដេក ចម្ងាយ១០០ម៉ែត្រ។

លោកបន្តថា ដោយមានការណែនាំ ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធ​ពល​ខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងសមត្ថភាពដល់ កម្លាំងកងរាជអាវុធហត្ថតាមបណ្ដារាជធានី ខេត្ត ទើបឲ្យមានរៀបចំបើកវគ្គហ្វឹកហ្វឺន ក្នុងមួយឆ្នាំឲ្យបានពីរដង។

លោកបញ្ជាក់ថា ការហ្វឹកហ្វឺននេះ មានរយៈពេល១៥ថ្ងៃកន្លងមកហើយ សិក្ខាកាមទាំងអស់ បានមកបាញ់គ្រាប់ពិត នៅភ្នំកងវ៉ា ឃើញថាលទ្ធផលទទួលបានប្រមាណជា៨០ភាគរយ ដែលកម្លាំងខិតខំ ប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការរៀនសូត្រ។

លោកក៏បានផ្តាំផ្ញើដល់កម្លាំងសិក្ខាកាមទាំងអស់ ក្រោយពីហ្វឹកហាត់រួចត្រូវយកទៅអនុវត្តឲ្យចំគោលដៅស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែល ដឹកនាំប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print