ឥទ្ធិពលព្យុះទី២៣ ឈ្មោះដំរី ធ្វើឲ្យកម្ពុជានឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា រាជធានី-ខេត្តមួយចំនួននៃព្រះរាជា ណាចក្រកម្ពុជា នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារទទួលរងនូវឥទ្ធិពលព្យុះទី២៣ ឈ្មោះដំរី ដែល បោកបក់ចំប្រទេសវៀតណាម មានប្រភពមកពីសមុទ្រចិនខាងត្បូង។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា រាជធានី-ខេត្ត ដែលទទួលរងឥទ្ធពលព្យុះដំរីនេះ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពត កែប ព្រះសីហនុ ស្វាយរៀង ត្បូងឃ្មុំ និងខេត្តកំពង់ធំ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងបញ្ហាកើតឡើងជាយថាហេតុណាមួយ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមមាត់សមុទ្រ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print