ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋពីរភូមិ បានជម្លៀសចេញពីលំនៅឋាន ជុំវិ ញទីតាំងដោះគ្រាប់បែកអាមេរិកកាំ ង ទម្លាក់កាលពីទស្សវត្សទី៧០ ត្រង់ចំណុចវត្តគគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
ពាក់ពន្ធ័និងករណីខាងលើនេះលោកស្រី កឹម សំអឿន មេឃុំគគី បានអោយដឹងថា ការជម្លៀសពលរដ្ឋជុំវិញទីតាំងមានពីរភូមិ ១-ភូមិគគីរ និងភូមិត្រពាំងស្គន់ មាន២១៤គ្រួសារ ប្រមាណ៨០០នាក់ ទាំងមនុស្សចាស់ និងកូនក្មេង ។
លោកស្រីបន្តថា ក្នុងជម្លៀសគណៈកម្មការដោះគ្រាប់បែកគីមីបានចែកបាយកញ្ចប់ជូនពលរដ្ឋចំនួន១០០០ កញ្ចប់ នឹងធ្វើឡើងចាប់តាំងពីម៉ោ ង៧ព្រឹក រហូតដល់ម៉ោង៣រសៀល ទើបអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញ ។
លោកស្រីបន្ថែមថា ការជម្លៀសនេះធ្វើឡើងរៀងរាល់ថ្ងៃ រហូតដល់គណកម្មការ ដោះគ្រាប់បែកបានដោះហើយរួចរាល់ ហើយទីតាំងជម្លៀសមានចម្ងាយជិត២គី ឡូម៉ែត្រពីវត្តគគីរ។
លោកស្រីបន្ថែមថា ការជម្លៀសនេះធ្វើឡើងរៀងរាល់ថ្ងៃ រហូតដល់គណកម្មការ ដោះគ្រាប់បែកបានដោះហើយរួចរាល់ ហើយទីតាំងជម្លៀសមានចម្ងាយជិត២គី
ប្រតិបត្តិការដោះយកគ្រាប់ បែក មានគ្រាប់បែក២គ្រាប់ ស្ថិតនៅចន្លោះកណ្តាល នៃអគារសាលាបឋមសិក្សា និងសាលាឆាន់វត្តគគីរនេះ ហើយគម្រោងដោះគ្រាប់បែកគីមី ស្ថិតក្នុងដី ។ នេះបើយោងតាមលោកឧត្តមសេនីយ៍ឯក កេ ដា ប្រធាននាយកដ្ឋានប្រឆាំងអវុធគី មីសាស្រ្តនៃក្រសួងការពារជាតិ បានមានប្រសាសន៍ថា យុទ្ធនាការនេះមិនទាន់កំណត់បានថា ប្រើរយៈពេលប៉ុន្មានថ្ងៃនោះទេ ហើយដោយយកបានខ្ចប់ បញ្ជួនយកទៅកន្លែងផ្សេងផងដែរ។
គួរបញ្ជាក់ថាតាមការស្រាវជ្រាវនិ ងអះអាងពីមន្រ្តីជំនាញ ( សុីម៉ាក់ ) គ្រាប់បែកទាំង២គ្រាប់នេះគឺជាគ្ រាប់បែកគីមីប្រភេ ទChlorobcnzamalononitrilc ( CS ) មានទម្ងន់ប្រមាញ ២០០គ.ក្រ/ ១គ្រាប់ ដែលបានទម្លាក់ដោយយន្តហោះអាមេរិក ក្នុងសមយ័សង្រ្គាមអាមេរិកនៅកម្ពុជា ក្នុងទស្សវត្សឆ្នាំ៧០ ៕ សុថាន