ក្រសួងបរិស្ថាននឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពីបេសកកម្មរបស់ជ័យលាភីបវរកញ្ញាពិភពលោកឆ្នាំ ២០១៦ និងបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ ២០១៧

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងបរិស្ថានមានកិត្តិយស សូមជម្រាបជូនតំណាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ វេលាម៉ោង ២និង៣០នាទីរសៀល ក្រសួងបរិស្ថាននឹងរៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពីបេសកកម្មរបស់ជ័យលាភីបវរកញ្ញាពិភពលោកឆ្នាំ ២០១៦ និងបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ ២០១៧ ក្នុងកិច្ចគាំពារបរិស្ថាននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

សន្និសីទកាសែតនេះនឹងប្រារព្ធធ្វើនៅសាលប្រជុំម៉ុក ម៉ារេត នៃទីស្តីការក្រសួងបរិស្ថាន។

សូមបញ្ជាក់ថាបវរកញ្ញាជ័យលាភីឆ្នាំ ២០១៦ និងបេក្ខភាពបវរកញ្ញាឆ្នាំ ២០១៧ នឹងមានវត្តមាននៅក្នុង សន្និសីទកាសែតនេះដែរ។

អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាអញ្ជើញចូលរួមដោយក្តីអនុគ្រោះ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print