ភ្នំពេញៈ ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ ក្នុងមាននារីផងដែរត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូប ពីជនជាតិបរទេសមិនបានសម្រេច តែជាអកុសល ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងល្បាតការឃាត់ខ្លួន ចំណែកជនសង្ស័យដែរជានារីបានជិះម៉ូតូគេចខ្លួនបាត់សម្រោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី៤ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នៅ ខាងមុខ ឡានទឹក តាមបណ្ដោយលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី០១ ឈ្មោះ អុី សុវត្ថា ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅម្ដុំផ្សារអូរឬស្សី សង្កាត់រអូរឬស្សី២ ខណ្ឌ៧មករា។
ជនសង្ស័យទី០២ ឈ្មោះ សុ ដាលុច្ស ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅម្ដុំផ្សារអូរឬស្សី សង្កាត់រអូរឬស្សី២ ខណ្ឌ៧មករា។
ចំណែកនារីដែរជាជនសង្ស័យដែរបានរត់គេចខ្លួនមាន ឈ្មោះ ដា ណា ភេទស្រី អាយុ ១៨ឆ្នាំ ស្នាក់នៅម្ដុំផ្សារទួលទំពួង ខណ្ឌចំការមន។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យនាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ម៉ាកZoomer-X ពណ៌ខ្មៅ គ្មានស្លាក់លេខ លុះមកដល់កន្លែងកើតហេតុស្រាប់តែជនសង្ស័យដែរជានារីអង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសកំពុងដើរតាមផ្លូវខាងលើក៏មានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងល្បាត់ ក៏ដេញចាប់ធ្វើអោយសង្ស័យដួលម៉ូតូទើបឃាត់ខ្លួនបាន២នាក់ចំណែកម្នាក់ទៀតដែរជានារីបានលើកម៉ូតូជិះគេចខ្លួនបាត់សម្រោលតែមង្ត។ ចំណែកការបបូជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយទៅជនរងគ្រោះវិញផងដែរ។
បច្ចុប្បន្នជនសង្ស័យរួច និង ម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបឹងកេងកងទី៣នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕