ភ្នំពេញ : បុរសអនាថាម្នាក់បានដេកស្លាប់នៅមុខផ្ទះគេត្រូវបានគេសង្ស័យថាខ្យល់គ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង៥ព្រឹកថ្ងៃទី៦ខែវិឆ្ឆិកា ឆ្នាំ ២០១៧ នៅចំណុចម៧ខផ្ទះលេខ១៤៩Eo ផ្លូវកម្ពុជាក្រោម ស្ថិតនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ជាតិ ហៅក្របី ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ។
បើតាមប្រភពពត៍មានពីសមត្ថកិច្ចបានប្រាប់ថាមុនកើតហេតុបានជនរងគ្រោះខាងលើបានផឹកស្រាតាំងពីយប់រហូតមកដេកនៅមុខផ្ទះកើតហេតុខាងលើលុះដល់ព្រឹកឡើងដេកយូរពេកដោយមិនឃើញងើបក៏ត្រូវមានសន្តិសុខបានដើរទៅដាស់តែមិនងើបសោះក៏បានដឹងថាបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ ។ភ្លាមៗនោះសន្តិសុខដូចគ្នាបានរត់មកប្រាប់សមត្ថកិច្ចមូលដ្នានថាជនរងគ្រោះខាងលើបានស្លាប់បាត់ទៅហើយក្រោយមកក៏បាននាំគ្នាទាក់ទងទៅរថយន្តដឹកសពយកទៅដាក់វត្តស្ទឹងមានជ័យ ៕
...