បង្រ្កាបករណីជួញដូរថ្នាំញៀន អនុវត្តតាមដីកាបង្គាប់ចាប់ខ្លួនពីរនាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កំលាំងជំនាញមន្ទីរយុត្តិធម៌ សហការជាមួយកងរាជអាវុធហត្ថស្រុកស្ទឹង ត្រង់បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីវេលា ម៉ោង៩ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្នុងទីធ្លាសាលាបឋមសិក្សាមាឃ ស្ថិតនៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ អាត គឹមសួ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹង ដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ឈ្មោះ អាត គឹមសួនេះ មានដីកាបង្គាប់ អោយចាប់ខ្លួនលេខ​1943 ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ពីបទជួញដូរគ្រឿងញៀន ចេញដោយលោកខៀវ សន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម និងទី២-ឈ្មោះម៉ានរ៉ម៊ី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិមាឃ3 ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឈ្មោះ ម៉ានរ៉ម៊ី ក៏មានដីកាបង្គាប់អោយចាប់ខ្លួនលេខ4187 ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ពីបទជួញដូរគ្រឿងញៀនចេញដោយលោកសោ សុតា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស ចំនួន៧កញ្ចប់ធំ ទូរស័ព្ទដៃ២គ្រឿង សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់នេះ រួមនឹងវត្ថុតាងកំពុងបន្តចាត់ការតាមនីតិវិធីបញ្ជូនទៅតុលាការ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print