ខេត្តតាកែវ ៖ គ្រាប់មិនទាន់ផ្ទុះសល់ពីសង្គ្រាមចំនួន១០គ្រាប់ ត្រូវ កម្លាំងជំនាញប្រមូលយកទៅកំទេចចោល ក្រោយពីប្រជាពលរដ្ឋ ប្រទះឃើញ រួចរាយការណ៍មកអាជ្ញាធរ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិនៅចំនុចភូមិបុស្សតាផង់ ឃុំត្រពាំក្រញ៉ូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ការប្រមូលនិងយកទៅកម្ទេចចោលនេះធ្វើឡើងដោយ កម្លាំការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហកាជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រញូង នៃអធិការដ្ឋាននគរបាល ស្រុកត្រាំកក់ និងកម្លាំងជំនាញស៊ីម៉ាក់ បានចុះប្រមូលគ្រាប់មិនទាន់ផ្ទុះសល់ពីសង្គ្រាម សរុបបានចំនួន១០គ្រាប់ រួមមានប្រភេទ៨១មមចំនួន២គ្រាប់-ប្រភេទ៦០មិលីម៉ែត្រចំនួន៤គ្រាប់ ប្រភេទB៤០ចំនួន១គ្រាប់ និងប្រភេទមីន៦៩ចំនួន០៣គ្រាប់ ។
បច្ចុប្បន្នគ្រាប់ទាំងនេះការិយាល័យជំនាញបានប្រគល់ឲ្យស៊ីម៉ាក់យកទៅកំទេចចោលរួចហើយ ៕ ភ្នំដា
...