កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយប៉ុស្តិ៍ទាំង៨ បានឃាត់ខ្លួនប្រុសម្នាក់ស្រី៤នាក់រួមនិងថ្នាំញៀនជាង១០កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយប៉ុស្តិ៍ទាំង៨ បានឃាត់ខ្លួនជនសង្សយ័ប្រុសម្នាក់ ស្រី៤នាក់រួមនិងថ្នាំញៀជាង១០កញ្ចប់តូច និងកូនថង់ផ្លាស្ទីកសំរាប់ច្រកគ្រឿងញៀនមួយចំនួន រួមប្រដាប់ជក់ថ្នាំញៀន01សំរាប់។ថ្ងៃទី ៧ខែវិច្ឆិកាឆ្នាំ២០១៧ ម៉ោង ២និង៣០នាទី នៅចំណុចផ្ទះគ្មានលេខ ជាន់ទី៣ ផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

– ប្រភេទក្រាមសថ្លា ជាង១០កញ្ចប់តូច និងកូនថង់ផ្លាស្ទីកសំរាប់ច្រកគ្រឿងញៀនមួយចំនួន រួមប្រដាប់ជក់ថ្នាំញៀន១សម្រាប់ ។

បើតាមសម្ដីពីសមត្ថកិច្ចខណ្ឌ៧មករា បានឲ្យដឹងថា មុនកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយប៉ុស្តិ៍ទាំង៨ បន្ទាប់ពីសមត្ថកិច្ចខណ្ឌ៧មករាបានឃាត់ខ្លួនជនសង្ស័យប្រើសប្រាស់គ្រឿង ញៀននៅចំនុចផ្សារសេរីភាពក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីយប់មិញហើយក៏បានធ្វើការស្រាវជ្រាវឆែកឆេរផ្ទះខាងលើនេះទើបបានឈានមកឃាត់ខ្លួនជនសង្ស័យប្រុសម្នាក់ស្រី៤នាក់ខាងលើនេះនិងរកឃើញថ្នាំញៀនជាង១០កញ្ចប់តូចផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចខណ្ឌ៧មករានាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិ ការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួនាំចាត់ការតាមនីតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print