បាញ់១គ្រាប់ ប្លន់យកម៉ូតូ Scoopy មួយគ្រឿងបានសំរេច នៅខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ត្រូវបានរងរបួសធ្ងន់ខណះកំពុងជិះម៉ូតូហើយត្រូវក្រុមជនសង្ស័យមកបាញ់ប្រហាចំនួន១គ្រាប់ប្លន់យកម៉ូតូម៉ាកស្កូបពីសេរី២០១៨ បានសម្រេចគេចខ្លួនបាត់ដោយសុវត្តិភាពកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៧ខែវិច្ឋិកាឆ្នាំ២០១៧ នៅនៅក្រោយសាលាបាក់ទូក មុខកន្លែងខ្ចៅសាងស្នេហ៍ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថាមុនកើតហេតុ គេឃើញបុរសម្នាក់ដើរមកជិតកន្លែងកើតហេតុត្រង់ផ្លូវលេខ១៤៩ ក្នុងសង្កាត់វាលរង់ខណ្ឌ៧មរាលុះដើរមកដល់ ស្របពេលនោះក៏ឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកScoopy សេរី២០១៨ មកដល់ដែរ ពេលនោះជនប្លន់ប្រដាប់អាវុធបានដកកាំភ្លើងបាញ់មកលើនារីរងគ្រោះត្រូវចំមាត់រងរបួសធ្ងន់។ហើយភ្លាមនោះជនដៃដល់ដែលជាចោរប្លន់ប្រដាប់អាវុធបានយកម៉ូតូរបស់នារីរងគ្រោះជិះចេញពីកន្លែងកើតហេតុបាត់ស្រមោលដោយបន្សល់ទុកតែនារីរងគ្រោះជាម្ចាស់ម៉ូតូរងរបួសធ្ងន់នៅកន្លែងកើតហេតុតែប៉ុណ្ណោះ។

ក្រោយកើតហេតុគេបានឃើញសមត្ថកិច្ចចុះមក ផងដែរ តែទោះជាយ៉ាងណា ការបាញ់ប្លន់នោះបានសម្រេច ហើយម្ចាស់ម៉ូតូជានារីដែលជិតការក៏រងរបួសធ្ងន់ផងដែរ៕ សុខា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print