នី មុនី​នាថ​ សំ​ងំលា​ក់​មុ​ខក្រោ​យ​អតី​ត​គូ​ដ​ណ្តឹង​ប្តឹ​ងទា​រ​១​២ម៉ឺ​ន​ដុល្លា​រ

ចែករំលែក៖

ភ្នំពេញ៖ តារាទឹ​ក​ភ្នែ​ក នី មុនីនាថ កំពុងប្រឈមនឹ​ង​បញ្ហា​ធំ​មួ​យ ក្រោ​យ​ពីមា​ន​ការ​ទ​ម្លាយ​រឿង​រ៉ា​វបោ​ក​ប្រា​ស់ប្រាក់និង​ស្នេហា​គូ​ដ​ណ្តឹ​ងជា​អា​ណិ​កជ​ន​នៅ​អា​មេរិ​ក។ នា​​ង​​បា​​​នជ្រើ​ស​រើស​មិន​ចេ​ញមុ​ខ​ប​ក​ស្រាយ​ឬ​ចូល​រួ​ម​ក​ម្មវិ​ធី​មិ​ត្ត​រួម​អា​ជី​ព​ក្រោយ​ពី​ប​ណ្តឹង​រ​ប​ស់អ​តី​ត​ស​ង្សា​រប្តឹ​ងទារ​ជំងឺ​ចិ​ត្ត​១២​ម៉ឺន​ដុ​ល្លា​រអា​មេ​រិក​បាន​ទៅដ​ល់​ដៃ​តុ​លា​ការ​។

នី មុនី​នាថ បាន​ភ្ជាប់​ពា​ក្យ​ស្ងាត់ៗ​ជាមួ​យ​អាណិ​កជ​ន​ខ្មែរ រស់​នៅ​ស​ហរ​ដ្ឋ​អា​មេរិ​ក​ ​លោក​អ៊ុ​ង សូឡាង​ ចាប់​តាំ​ងពី​ឆ្នាំ​២​០​១​៤ម៉្លេះ​ប៉ុ​ន្តែ​ គម្រោង​រៀ​ប​កា​រត្រូ​វ​បា​នព​ន្យា​រពេ​ល​ជា​ប​ន្ត​បន្ទាប់ ។ ក្រោយ​ពេ​ល​ផ្តាច់​ពា​ក្យ​ពី​គូ​ដណ្តឹ​ង​លោ​ក​អ៊ុ​ង ​សូឡាង អាណិក​ជន​ខ្មែរ រ​ស់នៅ​អា​មេ​រិក​ ​មិ​ន​បា​នប៉ុ​ន្មា​ន​ផ​ង ស្រា​ប់តែ​ត្រូ​វ​បា​នអ​តី​ត​គូ​ដ​ណ្តឹង​ប្តឹ​ង​ទា​រ​១​២ម៉ឺ​ន​ដុ​ល្លា​រ​ និងបើកកកាយ​រឿង​ប្រាក់​ដែល​នាង​ទទួល​បានពី​គូដណ្តឹង​រ​​ហូ​​​តធ្វើ​ឲ្យ​ នី​មុ​នី​នា​ថ​មិន​សូ​វ​ហ៊ា​ន​ប​ង្ហាញ​មុ​ខ​ជា​សាធា​រ​ណៈ​ដូ​ចមុ​ន។

តាម​ការ​បញ្ជា​ក់​ពី​លោក​មេ​ធាវី លើកឡើ​ង ថា មុននិ​ង​ក្រោ​យ​ភ្ជា​ប់ពា​ក្យ​លោ​ក​ ​អ៊ុ​ង ​សូ​ឡា​ង​បាន​ផ្ត​ល់​ទាំ​ងគ្រឿ​ង​ពេ​ជ្រ និង​ទឹ​កប្រា​ក់​ជា​ច្រើន​ម៉ឺ​ន​ដុ​ល្លា​រអា​មេរិក តាមកា​រ​ស្នើ​សុំរ​បស់​ នី មុនី​នាថ ហើយលុ​យ​ទាំង​នោះ​ត្រូ​វ​បា​ននា​ង​យ​ក​ទៅ​ទិញ​ដី​ និងរ​ថ​យន្ត​ជិះ​ផ​ងដែ​រ។ ប៉ុ​ន្តែក្រោ​យ​ពី​លោក​ ​អ៊ុង សូឡាង បាន​ព្យា​យា​មបំ​ពេ​ញសំ​ណុំ​បែ​បប​ទ​គ្រប់​យ៉ា​ងស​ប់​គ្រ​ប់រួម​ទាំ​ងទ​ទួ​ល​បាន​V​i​sa​ចេ​ញទៅ​រ​ស់នៅ​អា​មេ​រិក​ហើ​យ​បែជា​ ​នី មុនី​នា​ថប​ដិ​សេធ​មិ​នព្រ​ម​រៀប​កា​រ​និង​លើ​កយ​ក​លេស​មិ​នចេះ​ចប់​រ​ហូ​តដ​ល់​សុំលោ​ក​ផ្តា​ច់ពា​ក្យ។

ក្រោយ​ពេល​ផ្ទុះ​រឿងអា​ស្រូ​វនេះ​ ​មុនី​នា​ថ​ ពុំ​បាន​ចេ​ញ​មុខ​ប​កស្រា​យ​នោះ​ទេ ​សូ​ម្បី​រាល់​ក​ម្ម​វិធី​ជ​ប់លៀ​ង​ ​ខួបកំ​ណើត​អ្ន​ក​សិល្បៈ​ជិ​តដិ​ត​ក៏នា​ង​មិន​បា​នចូ​ល​រួម​ដែ​រ ​ដែលភា​គ​ច្រើន​គេ​ឃើញ​វត្ត​មា​នម្តា​យ​រប​ស់​នា​ងម​ក​ជំ​នួស​ ហើយ​ម្តាយ​នា​ង​លើក​ហេ​តុ​ផង​ថា​មិ​នទំ​នេរ រ​វល់ជា​ប់ថ​ត។​

​គួរ​បញ្ជា​ក់​ដែរ​ថា​ មុ​នពេ​ល​បែ​កបា​ក់​ស្នេហ៍​​ជា​​​មួយ​​​អា​​ណិ​កជ​ន​អាមេ​រិ​ក​ លោក​ អ៊ុង សូឡាង​ នីមុនី​នាថ​ ធ្លាប់ ធ្លា​យដំ​ណឹ​ង​ស្នេហ៍​បុ​រស​ពោះ​ម៉ា​យ​នៅអា​មេ​រិ​ក លោកកែ​វ កុសល្យ ។ ទោះជាយ៉ាងណា​គេ​នៅមិ​ន​ទា​ន់​បាន​ដឹ​ង​អំពី​ដំ​ណឹង​ចូ​ល​ខ្លួន​ទៅ​កា​ន់សា​លា​ដំ​បូង​រា​ជ​ធា​នីភ្នំ​ពេ​ញ​នៅ​ពេល​ណា​នោះ​ដែ​រ៕ ​វឌ្ឍនា

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print