អាជ្ញាធរស្រុកបាទីខេត្តតាកែវព្យាយាមលាក់បាំងសង្វៀនបញ្ជល់មាន់នៅឃុំកណ្តឹង

ចែករំលែក៖

ខេត្តតាកែវ ៖ សង្វៀនបញ្ជល់មាន់ដ៏ធំមួយប្រជាពលរដ្ឋរាយការណ៍ថា ត្រូវបានសម្ពោធដាក់បញ្ជាល់ជាផ្លូវការចាប់ពីថ្ងៃទី២៧ ខែតុលាមកម្លេ៉ះ ស្ថិតនៅ ក្នុងភូមិ ត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្ត តាកែវ ដោយគ្មានសមត្ថកិច្ចណាម្នាក់មក រំខានឡើយ។

តាមប្រភពបានបន្តទៀតថា សង្វៀន បញ្ជល់មាន់ខាងលើនេះ ត្រូវបានជនស្លៀក ពាក់ស៊ីវិល ពាក់មួកនគរបាល ចេញមុខការពារប្រកបដោយសុវត្ថិភាពផងដែរ ព្រោះថាអ្នកភ្នាល់ការបញ្ជល់មាន់នៅកន្លែងនេះ ក្រោយពីបានចូលទៅក្នុងបរិវេណវង់ល្បែង រួចហើយ គឺត្រូវចាក់សោសុវត្ថិភាព និងមិនត្រូវយកកាមេរ៉ាថតរូបផ្តេសផ្តាសដែរ។ប្រសិន បើចង់ចេញមកក្រៅវិញចាំបាច់ត្រូវមានការអនុញ្ញាតពីឆ្មាំទ្វារ។

ប្រជាពលរដ្ឋបានសម្តែងក្តីព្រួយបារម្ភ យ៉ាងខ្លាំងអំពីសន្តិសុខនៅក្នុង តំបន់ពួក គាត់រស់នៅ ព្រោះខ្លាចវង់ល្បែងបញ្ជល់ មាន់ដ៏ធំនេះ បង្កឲ្យមានអំពើហិង្សា និង ចោរកម្ម ខណៈគ្មានសមត្ថកិច្ចណាហ៊ាន ចេញមុខមកបង្រ្កាបឡេីយ ។ ខុសពីកន្លែង វង់ល្បែងតូចតាច ដែលគ្មានអ្នកការពារដែលអ្នកលេងភ្នាល់តែងតែប្រឈមនឹងការចាប់ដាក់គុកដាក់ច្រវាក់ដោយគ្មានការលើក លែងឡើយ ទោះបីការបញ្ជល់នោះមិន ភ្នាល់ដាក់លុយក៏ដោយ។

ការបណ្តែតបណ្តោយរបស់អាជ្ញាធរឲ្យមានវង់ល្បែងបញ្ជល់មាន់នេះ តេីគោល នយោបាយភូមិឃុំមានសុវត្ថិភាពនៅកន្លែងណា ខណៈពលរដ្ឋមរស់នៅដោយអារម្មណ៍ភ័យខ្លាចតែប៉ុណ្ណោះ។

NKD-36x6_outline

សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ប្រចាំឆមាសរបស់ស្នងការនគរបាលខេត្តតាកែវបានលើកឡើងថា បទល្មើស ចោរលួច ចោរឆក់ និងចោរកាច់កម៉ូតូ បាន កើនឡើងគួរឲ្យព្រួយបារម្ភស្របពេល វង់ល្បែងបញ្ជល់មាន់និងអាប៉ោងកំពុងតែ ដំណើរការ ។

លោក សុខ សំណាង ស្នងការនគរបាល ខេត្តតាកែវ មិនអាចទាក់ទងបានទេ ដើម្បីសុំការបកស្រាយចំពោះវិធានការមកលើ វង់ល្បែងនេះ ។ ចំណែកលោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទីបានមាន ប្រសាសន៍ថា លោកជាប់ព្យាបាលជំងឺនៅឯរាជធានីភ្នំពេញ ។

លោក សួន ផុន ស្នងការរងទទួលផែន យុត្តិធម៌នៃស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា លោកបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងវង់ល្បែងបញ្ជល់មាន់នេះឲ្យ បញ្ឈប់ម្តងរួចមកហើយនាពេលកន្លងមក ។

សូមជម្រាបថា លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ធ្លាប់ព្រមានដល់មេប៉ុស្តិ៍នគររដ្ឋបាល និងលោក អធិការស្រុកបាទី ក្នុងករណីមានបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើគ្មានវិធាន ការបង្ក្រាបទេពួកគេត្រូវប្រឈមមុខនឹង ការដកចេញមុខតំណែង ៕ ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print