កម្លាំងខណ្ឌ៧មករាស្ទាក់ចាប់ជនសង្ស័យ២នាក់ជាក់ស្ដែងបន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់

ចែករំលែក៖

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួនជន សង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់ បានសម្រេច តែរត់មិនរួចបណ្ដាលអោយនារីរងគ្រោះដួលរងរបួសធ្ងន់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ឃាត់ខ្លួននៅចំណុចមុខអាងទឹកសង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទី១មានឈ្មោះ ស្រេត ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៥១សង្កាត់ចតុមុខខណ្ឌដូនពេញ។និងទី២មានឈ្មោះ ខា ឃីន ភេទប្រុស អាយុ១៨ឆ្នាំ បានជិះម៉ូតូ១គ្រឿងម៉ាកហ្សុយស៊ីគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CV-8459 ។
ចំណែកនារីរងគ្រោះរងរបួសធ្ងន់។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាកហ្សុយស៊ីគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CV-8459 លុះមកដល់កន្លែងកើតហេតុស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះបណ្ដោយអោយនារីរងគ្រោះដួលម៉ូតូរងរបួសធ្ងន់ឃើញដូច្នេះកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញសហការជាមួយខណ្ឌ៧មករា កំពុងល្បាត ក៏ដេញចាប់រហូត ទើបឃាត់ខ្លួនបានតែមង្ត។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតកាបូបមកវិញ រួចប្រគល់ជនរងគ្រោះ។ ចំណែកជនសង្ស័យទាំងពីរនាក់ បញ្ជូនទៅអធិការដ្នាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print