ព្យុះ Haikui ចាកចេញពីហ្វុីលីពីនបន្តទៅកាន់សមុទ្រចិនខាងត្បូង

ចែករំលែក៖

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ព្យុះ Haikui បានធ្វើដំណើរឆ្លងផុតដំបន់ភាគខាងត្បូង កោះ Lu Dong ប្រទេសហ្វុីលីពីន ចូលទៅកាន់សមុទ្រចិនខាងត្បូង។ ព្យុះនេះកំពុងតែបង្កើនល្បឿនខ្លាំងឡើងៗ ចូលរទៅកាន់ដីគោក។

ក្នុងរយៈពេល២៤ម៉ោង ព្យុះនេះនឹងធ្វើដំណើរតាមទិសនិរតី ដោយធ្វើដំណើរបាន២០គីឡូម៉ែត្រក្នុង១ម៉ោង។ ល្បឿនខ្យល់នៅជិតកន្លែងព្យុះចាប់ពី ៧៥ដល់៩០គីឡូម៉ែត្រ ក្នុង១ម៉ោង។

នៅលើដីគោក វិញនៅថ្ងៃនេះ ប្រទេសវៀតណាមមិនមានភ្លៀងធ្លាក់ទៀតឡើយ ហើយតំបន់ខ្លះបានបើកក្តៅឡើងវិញបង្កលក្ខណងាយស្រួលក្នុងការជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់បាក់ដី។

NKD-36x6_outline

កន្លងមកនៅក្នុងប្រទេសវៀតណាម មានអ្នកស្លាប់ជាង១០០នាក់ និងរបួសបាត់ខ្លួនជាច្រើននាក់ទៀត ដោយសារតែសម្ពាធទាបក្លាយទៅជាព្យុះទី១២ វាយប្រហារ បង្កឲ្យមានគ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំ គ្របដណ្តប់ដំបន់ភាគកណ្តាលប្រទេសវៀតណាម។ គ្រោះទឹកជំនន់បានបំផ្លាញទ្រព្យសម្បត្តិជាច្រើន ពិសេសគឺផលដំណាំ និងសត្វចិញ្ចឹមជាដើម ក្រោយទឹកជំនន់ជនឡើងដល់ដំបូងផ្ទះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print