ខេត្តកំពង់ចាម ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅខាងមុខធនាគារABA ស្ថិតក្នុងក្រុងកំពង់ចាម នាថ្ងៃត្រង់ទី១០ ខែវិច្ឆកា ឆ្នាំ២០១៧ ដោយសារមានរថយន្ត២គ្រឿង ម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខតែមួយភ្នំពេញ2AD-6345។ ដើមបណ្តឹងម្ចាស់ភាគីម្ខាងឈ្មោះតាម៉ាប់ និងជាម្ចាស់ ភោជនីយដ្ឋាន ហាវ អាន បានប្តឹងទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមឲ្យឃាត់រថយន្ត ភាគីម្ខាងទៀត ដើម្បីរកខុសតាមច្បាប់ ។ ចំណែកម្ចាស់រថយន្តម្ខាងទៀត ត្រូវបានគេដឹងថា រស់នៅរាជធានីភ្នំពេញ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។
ទាក់ទងនិងភាពមិនប្រកតីនេះ មន្រ្តីជាន់ខ្ពស់ស្នងការនគបាលខេត្តម្នាក់បានឲ្យដឹងថា ករណីនេះនៅពេលមន្ត្រីជំនាញឆែកគល់បញ្ជីនៅទូរគមនាគមន៍ រកឃើញថា ម្ចាស់រថយន្តម្ខាងទៀតបែរជាកូនរបស់ដើមបណ្តឹងទៅវិញ ។
ប្រជាពលរដ្ឋដែលធ្លាប់ជួបដូចករណីខាងលើបានលើកឡើងថា រថយន្ដទាំង២គ្រឿងនេះ មាន១គ្រឿងនាំចូលអត់ពន្ធស្របច្បាប់ រីឯស្លាកលេខចេញដោយក្រសួងសាធារណការ ប៉ុន្តែខាងគយជាអ្នកអនុញ្ញាតឲ្យរថយន្ដអត់ពន្ធនាំចូល ពោលគឺសុទ្ធតែមានការអនុញ្ញាតពី សមត្ថកិច្ចពាក់ពន្ធទាំងអស់ ៕ វណ្ណៈ